ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ដែលមាន​ផ្ទុក “​វីតាមីន C” ច្រើនជាង​ក្រូច​
06, Apr 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​វីតាមីន C ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​កម្ចាត់​រ៉ាឌីកាល់​សេរី​ទប់ស្កាត់​ជំងឺ​គួរ​ឲ្យ​ព្រួយបារម្ភ​ផ្សេងៗ រួមបញ្ចូល​ទាំង​ជំងឺមហារីក​, ជំងឺ​បេះដូង និង​ជំងឺ​រលាក​សន្លាក់​។ ហើយ​ជា​ញឹកញយ​នៅពេល​និយាយ​ដល់​អាហារ​មាន​ផ្ទុក​វីតាមីន c ភាគច្រើន​នៃ​ពួកយើង គឺ​គិត​ទៅដល់​ផ្លែក្រូច​។ ប៉ុន្តែ​តាមពិតទៅ​នៅមាន​អាហារ​មួយចំនួនទៀត​ដែល​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន​ច្រើនជាង​ក្រូច​។


 
​ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែលមាន​ផ្ទុក​បរិមាណ​វីតាមីន C ខ្ពស់ ៖
 
១. ម្ទេសផ្លោក​
 
​ម្ទេសផ្លោក​គ្រប់​ពណ៌​មាន​ផ្ទុក​វីតាមីន C ច្រើនជាង​ផ្លែក្រូច​ទៅទៀត ដោយមាន​ចាប់ពី ៩៥ មី​លី​ក្រាម​ចំពោះ​ម្ទេសផ្លោក​ពណ៌​បៃតង ដល់ ៣៤១ ក្រាម​ចំពោះ​ម្ទេសផ្លោក​ពណ៌​លឿង​។ វា​ក៏មាន​ផ្ទុក​ជាតិ​កាឡូរី​ទាប​ត្រឹម ៤៥ កាឡូរី​ប៉ុណ្ណោះ​ក្នុង​មួយ​ពែង​ដែល​ធ្វើ​ឲ្យ​វា​ក្លាយជា​អាហារសម្រន់​ដ៏​ល្អ​បំផុត​។​
 
២. ពន្លក​ស្ពៃក្ដោប​
 
​ស្ពៃក្ដោប​តូចៗ​ទាំងនេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ដែល​ទប់ស្កាត់​ជំងឺមហារីក រួមទាំង​សារធាតុ phytonutrients និង ៧៤.៨ មី​លី​ក្រាម​នៃ​វីតាមីន C​។ 
 
៣. ផ្កា​ខាត់ណា​ខៀវ​
 
​ត្រឹមតែ ១ ពែង​នៃ​ផ្កា​ខាត់ណា​ខៀវ​ចិញ្ច្រាំ​មាន​ផ្ទុក​វីតាមីន C ដល់​ទៅ ៨១ ក្រាម​។ វា​ជា​ប្រភព​នៃ​វីតាមីន K ដែល​សំខាន់​សម្រាប់​សុខភាព​ឆ្អឹង និង​សរសៃឈាម​។​
 
៤. ផ្កា​ខាត់ណា​
 
​ផ្កា​ខាត់ណា​ទំហំ​តូច​មួយ​ក៏មាន​ផ្ទុក​ជាតិ​សរសៃ​ទៅ ៥ ក្រាម​, ប្រូតេអ៊ីន ៥ ក្រាម និង​វីតាមីន C ដល់​ទៅ ១២៧.៧ មី​លី​ក្រាម​។​
 
៥. ស្ពៃក្រញាញ់​
 
​មួយ​ពែង​នៃ​ស្ពៃក្រញាញ់​ចិញ្ច្រាំ​មាន​ផ្ទុក​វីតាមីន C ៨០.៤ មី​លី​ក្រាម​។ បន្លែ​នេះ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់ និង​ជាតិ​រ៉ែ​ដែល​ចាំបាច់​សម្រាប់​សុខភាព​រាងកាយ​រឹងមាំ​ផងដែរ​។​
 
៦. ផ្លែ​គី​វី​
 
​ត្រឹម ២ ផ្លែ​តូចៗ​នៃ​ផ្លែ​គី​វី​មាន​ផ្ទុក​វីតាមីន C ប្រមាណ​ដល់​ទៅ ១២៨ មី​លី​ក្រាម​ឯណោះ​។ ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បានបង្ហាញ​ថា គី​វី​ជួយ​ឲ្យ​អ្នក​ឆាប់​គេង​លក់ និង​បង្កើន​គុណភាព​នៃ​ដំណេក​ផងដែរ​តាមរយៈ​កម្រិត​នៃ​អ័រម៉ូន​សេ​រ៉ូ​តូ​នី​ន​។​
 
៧. ផ្លែស្វាយ​
 
​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន A និង​វីតាមីន C ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​សុខភាព​ភ្នែក​។ វា​មាន​ផ្ទុក​វីតាមីន C ប្រមាណ ១២២.៣ មី​លី​ក្រាម​។​
 
៨. ផ្លែ​ល្ហុង​
 
​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បានបង្ហាញ​ថា ការទទួល​ទាន​ផ្លែ​ល្ហុង​អាចជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​ពង្រឹង​ឆ្អឹង​។ ត្រឹមតែ ១ ពែង​នៃ​ផ្លែ​ល្ហុង​មាន​ផ្ទុក​វីតាមីន C ដល់​ទៅ ៨៨.៣ មី​លី​ក្រាម​។​
 
៩. ផ្លែ​ម្នាស់​
 
​ម្នាស់​មាន​ផ្ទុក​វីតាមីន C ៧៩ មី​លី​ក្រាម​ក្នុង​មួយ​ពែង​។ មិន​ដូច​ផ្លែឈើ​ដទៃ​ទេ ម្នាស់​ក៏​ជា​ប្រភព​នៃ​សារធាតុ bromelain ដែល​ជួយ​ក្នុង​ការរំលាយ​ប្រូតេអ៊ីន​ផងដែរ​។​
 
១០. ស្ត្រ​បឺ​រី​
 
​ត្រឹមតែ ១​ពែង​នៃ​វីតាមីន C មាន​ផ្ទុក​វីតាមីន C ដល់​ទៅ ៨៥ មី​លី​ក្រាម រួមទាំង​ជាតិ​ម៉​ង់​កា​ណែ​ស​ដែល​ជួយ​រក្សា​ស្ថេរភាព​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com