ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
តំណាង គ.ជ.ប សង្គមស៊ីវិល និងអ្នកសារព័ត៌មានកម្ពុជា ចូលរួមសង្កេតការណ៍ការបោះឆ្នោតមូលដ្ឋាននៅជប៉ុន
06, Apr 2019 ,
9:22 am
រូបភាព
ប្រតិភូកម្ពុជានាជំនួបជាមួយអនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Kenji Yamada
×
ដោយ:
អុឹង ចំរើន (Ung Chamroeun)
តូក្យូ៖ ប្រតិភូកម្ពុជា ៧រូប ដែលមានតំណាងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្នាក់ជាតិ និងថ្នាក់ខេត្ត មន្ត្រីអង្គការសង្គមស៊ីវិលខុមហ្វ្រែល និងនិកហ្វិច រួមទាំងអ្នកសារព័ត៌មាន ThmeyThmey ស្ថិតក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ និងចូលរួមសង្កេតការណ៍ការបោះឆ្នោតថ្នាក់មូលដ្ឋាននៅប្រទេសជប៉ុន។ ដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍ដែលត្រូវបញ្ចប់នៅថ្ងៃទី១០ ខែមេសា នេះ រៀបចំដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រសួងការបរទេសជប៉ុន។
ការបោះឆ្នោតថ្នាក់មូលដ្ឋាននៅប្រទេសជប៉ុនដើម្បីជ្រើសរើសអភិបាលខេត្ត ក្រុង ស្រុក ភូមិ (Prefectures, Cities, Towns, Villages) នឹងដំណើរនៅថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០១៩ ។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូកម្ពុជា បានសិក្សាស្វែងយល់ពីនិតិវិធី និងប្រព័ន្ធបោះឆ្នោតនៅជប៉ុន ដោយមានគ្រូឧទ្ទេសជំនាញពីសាកលវិទ្យាល័យ Keio University, មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបោះឆ្នោតនៃក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុន មន្ត្រីរៀបចំការបោះឆ្នោតថ្នាក់ជាតិរបស់ជប៉ុន ក៏ដូចជាអ្នកជំនាញ JICA ដែលធ្លាប់បំពេញបេសកកម្មការងារនៅកម្ពុជាផងដែរ។
នាជំនួបស្វាគមន៍ប្រតិភូកម្ពុជា លោក Kenji Yamada អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានអះអាងពីកិច្ចប្រឹងប្រែងរបស់ជប៉ុនក្នុងការចូលរួមលើកកម្ពស់ប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការបោះឆ្នោត និងជំនួយផ្សេងៗទៀត តាំងពីសម័យកសាងសន្តិភាពមក។
លោក Yamada បានបញ្ជាក់ថា ទោះស្ថានភាពនយោបាយយ៉ាងណាក៏ដោយ ជប៉ុន នៅតែបន្តជួយក្នុងកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា ដែលមិនមានន័យថា ជាការបង្គាប់បញ្ជានោះឡើយ តែជាការផ្តល់ឱកាសឲ្យកម្ពុជារៀនបទពិសោធន៍ល្អៗមួយចំនួនពីភាគីជប៉ុន។
សូមបញ្ជាក់ថា កាលពីជំនួបកំពូលកម្ពុជា-ជប៉ុនកាលពីខែតុលា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ជប៉ុន Shinzo Abe បានប្រាប់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីឆន្ទះរបស់ជប៉ុនក្នុងការបន្តគាំទ្រផ្នែកអភិបាលកិច្ចនៅកម្ពុជា តាមរយៈការបញ្ជូនអ្នកបច្ចេកទេស និងសម្ភារទៅកម្ពុជា និងរៀបចំឲ្យមានទស្សនកិច្ចសិក្សាស្វែងយល់ពីការបោះឆ្នោតនៅជប៉ុន។
បើគិតចាប់តាំងពីជំនួបមេដឹកនាំទាំងពីរកាលពីខែតុលា ឆ្នាំ២០១៨មក នេះ ជាដំណើរទស្សនកិច្ចលើកទីបីហើយរបស់ប្រតិភូកម្ពុជា ដោយចាប់ផ្តើមពីក្រុមអ្នកនយោបាយវ័យក្មេង និង ក្រុមការងារ (Working Group) ក្នុងវិស័យរដ្ឋធម្មនុញ្ញ។
ក្រៅពីសិក្សាស្វែងយល់ពីអ្នកជំនាញ ប្រតិភូកម្ពុជា ត្រូវបានអញ្ចើញឲ្យទៅសង្កេតមើលយុទ្ធនាការឃោសនារកសំឡេងចុងក្រោយនៅក្រុង Yokohama និងសង្កេតការណ៍ចំថ្ងៃបោះឆ្នោត នាថ្ងៃអាទិត្យ ទី៧ ខែមេសា នៅក្រុង Chigasaki ដែលជាមណ្ឌលបោះឆ្នោតរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Tarō Kōno ផងដែរ។
ប្រតិភូកម្ពុជាទាំង៧រូប ដឹកនាំដោយលោក ហួត បូរិន ប្រធានការិយាល័យទទួលពាក្យបណ្តឹង និងស៊ើបអង្កេតនៃ គ.ជ.ប។ ក្រៅពីនេះ មានលោក ហម ចាន់សុភ័ក្ត្រ អនុប្រធានការិយាល័យព័ត៌មាន និងផ្សព្វផ្សាយ គ.ជ.ប អ្នកស្រី អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ចាម លោក កែវ វណ្ណា មន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង លោក គឹម ឈន នាយកប្រតិបត្តិស្តីទីគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) សំ រស្មី ជំនួយការនាយកគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (និកហ្វិច) និងលោក អ៊ឹង ចំរើន និពន្ធនាយកសារព័ត៌មាន ThmeyThmey៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
11 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម