ជាតិ
ព្រះអាទិត្យ​អស្ដង្គត ដ៏​ស្រស់ស្អាត​នា​ព្រែក​សមុទ្រ​ជី​ផាត​
06, Apr 2019 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កោះកុង​៖ ម៉ោង​៥​ល្ងាច ភ្ញៀវទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ប្រាកដជា​ឃើញ​ទិដ្ឋភាព​ព្រះអាទិត្យ​អស្ដង្គត​យ៉ាង​ស្រស់ស្អាត នៅលើ​ផ្ទៃ​ទឹក​នា​ព្រែក​សមុទ្រ​ជី​ផាត​។



ព្រះអាទិត្យ​អស្ដង្គត​នា​តំបន់​ជី​ផាត បានក្លាយ​ជាទី​តាំង​ដ៏​ទាក់ទាញ និង​ជា​ប្រភព​ចំណូល​របស់​សហគមន៍​ផងដែរ​។  ភ្ញៀវទេសចរ បាន​ជិះទូក​ពី​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​ចម្ងាយ​ប្រមាណ ១​គីឡូម៉ែត្រ​តាមផ្លូវ​ទឹក ដើម្បី​ទៅ​គយគន់​ថ្ងៃ​លិច​ដ៏​ស្រស់ស្អាត អមដោយ​ខ្យល់​បក់​រំភើយ ជាមួយនឹង​រុក្ខជាតិ​នៅ​សងខាង​ព្រែក​។ 
 
​សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​ថ្ងៃ​លិច​នា​ព្រែក​សមុទ្រ​ជី​ផាត​ដូចតទៅ​៖ 






















 
​សូមបញ្ជាក់ថា កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង Fresh News និង​គាំទ្រ​ដោយ​ក្រសួង​ទេ​ចរណ៍ ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​មិនសូវ​ស្គាល់​តំបន់​ទេសចរណ៍​សក្តានុពល ដែល​ត្រូវគេ​មើលរំលង​, ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក និង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ទាំងនោះ​ឲ្យ​កាត់​តែ​ល្បីល្បាញ​មួយកម្រិត​ទៀត​៕
 
អត្ថបទទាក់ទង
 

Tag:
 ជី​ផាត​
  ថ្ងៃ​លិច​
© រក្សាសិទ្ធិដោយ thmeythmey.com