ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តំណាង​ស​.​ស​.​យ​.​ក រំពឹងថា​សៀមរាប​សង្ក្រាន្ត នឹង​ទាក់ទាញ​អ្នកទេសចរ​មិន​ចាញ់​អង្គរ​សង្ក្រាន្ត​ដែរ​
06, Apr 2019 , 9:29 pm        
រូបភាព
​សៀមរាប​៖​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) មិន​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​ធ្លាប់​រៀបចំ​៦​ឆ្នាំ​ជាប់​គ្នា​មកហើយ​នៅ​ខេត្តសៀមរាប​។ ការផ្អាក​នេះ ត្រូវបាន​ស​.​ស​.​យ​.​ក ពន្យល់ថា ដើម្បី​ទុក​ឱកាស​ឱ្យមាន​ការរៀបចំ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​។ គ្មាន​អង្គរ​សង្ក្រាន្ត ប៉ុន្តែ​ខេត្ត​ទេសចរណ៍​មួយ​នេះ រៀបចំ​សៀមរាប​សង្ក្រាន្ត​វិញ ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ក៏ដូចជា​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​កម្សាន្ត​។ លោក ឃឹម ហ្វី​ណង់ អនុប្រធាន សស​យក ខេត្តសៀមរាប មានជំនឿថា សៀមរាប​សង្ក្រាន្ត នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ឆ្ងាយ​ជិត​ជាច្រើន មិន​ចាញ់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ប៉ុន្មាន​ឡើយ​។​


​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកនាង អ៊ី​សា រ៉​ហា​នី អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ឃឹម ហ្វី​ណង់ ក្នុង​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សៀមរាប​សង្ក្រាន្ត កាលពី​ថ្ងៃទី​១ ខែមេសា​កន្លងទៅ​៖ 



 
​ស​.​ស​.​យ​.​ក ខេត្តសៀមរាប នឹង​រៀបចំ​សៀមរាប​សង្ក្រាន្ត នៅ​សួនច្បារ​ព្រះរាជដំណាក់ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់ទី​១៦ ខែមេសា​។ នៅក្នុង​ព្រឹត្តិការ​នេះ នឹងមាន​កម្មវិធី​ចម្រុះ​រួមមាន​ការសម្ដែង​របាំ​បុរាណ ការលេង​ល្បែង​ប្រជាប្រិយ​, ភូមិ​ខ្ញុំ ការសម្ដែង​តន្ត្រី​សិល្បៈ​កម្សាន្ត និង​តំបន់​តោះៗ​លេង​ទឹក​។​ល​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ឃឹម ហ្វី​ណង់ ពន្យល់ថា សៀមរាប​សង្ក្រាន្ត បាន​យក​កម្មវិធី​មួយចំនួន​ចេញពី​ព្រឹ​ត្ដិ​ការណ៍​អង្គរ​សង្ក្រាន្ត នោះ​ក៏​ព្រោះតែ​អង្គ​រស​ង្ក្រា​ន្ក​កន្លងមក ខាង​ខេត្តសៀមរាប គឺជា​អ្នកទទួលខុសត្រូវ​រៀបចំ​កម្មវិធី​៣០ ទៅ​៤០​ភាគរយ គឺ ជា​អ្នករៀបចំ​។ អនុប្រធាន សស​យក សៀមរាប​រំពឹងថា សៀមរាប​សង្ក្រាន្ត​នឹង​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ច្រើន មិន​ចាញ់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឡើយ​៕
 

Tag:
 សៀមរាប​សង្ក្រាន្ត​
 ​សង្ក្រាន្ត​
 ​ចូលឆ្នាំ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com