ជាតិ
សម្ដេច ហ៊ុន សែន ស្នើ​ម្ចាស់​ផ្ទះសំណាក់ សណ្ឋាគារ និង​អាជីវកម្ម​នៅ​ខេត្ត​ព្រះសីហនុ កុំ​ដំឡើងថ្លៃ​នៅ​ថ្ងៃ​ចូលឆ្នាំ​
07, Apr 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ម្ចាស់​ផ្ទះសំណាក់ និង​សណ្ឋាគារ កុំ​ដំឡើងថ្លៃ​សេវា​ផ្សេងៗ ដើម្បី​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​មានឱកាស​ស្នាក់នៅ និង​កម្សាន្ត រួមទាំង​ប្រើប្រាស់​សេវាកម្ម​នៅទីនេះ​បាន​ដូច​ធម្មតា នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​។ ការអំពាវនាវ​របស់​សម្ដេច ហ៊ុន សែន នេះ ដោយសារ​សម្ដេច​រំពឹង​ថា នឹងមាន​ភ្ញៀវទេសចរ​ច្រើន​ទៅលេង​ខេត្ត​មាត់សមុទ្រ​មួយ​នេះ​។

 
​អម​ជាមួយ​ការអំពាវនាវ​នេះ សម្ដេច ហ៊ុន សែន ក៏បាន​អួត​ពី​វឌ្ឍនភាព​នៃ​ខេត្ត​ព្រះសីហនុ ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​យ៉ាងច្រើន ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ពីព្រោះ​មាន​ឆ្នេរសមុទ្រ​ធម្មជាតិ​ស្រស់ស្អាត​។ បច្ចុប្បន្ននេះ ការធ្វើដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ក៏​កាន់តែ​ងាយស្រួល ដោយសារ​ផ្លូវថ្នល់ និង​ស្ពាន​ធំ​ទូលាយ​ល្អ​។​
 
​ខេត្ត​ព្រះសីហនុ នឹងមាន​រៀបចំ​សង្ក្រាន្ត​សមុទ្រ ចាប់ពី​ថ្ងៃទី​១៤ -១៦ មេសា ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ៕
 

Tag:
 ហ៊ុន សែន​
  ចូលឆ្នាំ​
© រក្សាសិទ្ធិដោយ thmeythmey.com