ជាតិ
សង្គមជាតិ
ក្រសួងទេសចរណ៍ បានដាក់​ចេញ​ទិសដៅ​៤​ចំណុច ដើម្បី​លើ​ស្ទួយ​វិស័យ​ទេសចរណ៍​
06, Apr 2019 , 10:59 pm        
រូបភាព
រូបភាពពីក្រសួងព័ត៌មាន
រូបភាពពីក្រសួងព័ត៌មាន
​ក្រសួងទេសចរណ៍ បាន​សម្រេចយក​ផែនការ​យុទ្ធសាស្ត្រ​និង​ទិសដៅ​អនុវត្ត​៤​ចំណុច ចាប់ពី​ត្រីមាស​ទី​២ រហូតដល់​ចប់​ឆ្នាំ​២០១៩​នេះ ដើម្បី​ពង្រឹងគុណភាព​ទេសចរណ៍ បង្កើន​ប្រសិទ្ធភាព​ការងារ លុបបំបាត់​ការលក់​ផលិតផល​ក្លែងក្លាយ​។ សេចក្ដីសម្រេច​នេះ គឺធ្វើឡើង​ក្នុង​សន្និបាត​បូកសរុប​ការងារ​ទេសចរណ៍​ត្រីមាស​ទី​១ (​ខែមករា​ដល់​ខែមីនា ឆ្នាំ​២០១៩) កាលពី​ថ្ងៃទី​២-៣ ខែមេសា ឆ្នាំ​២០១៩​។

 
​បើតាម​ការចុះផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងទេសចរណ៍ យុទ្ធសាស្ត្រ​និង​ទិសដៅ​អនុវត្ត​ទាំងនោះ រួមមាន បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ប្រកបដោយ​ការច្នៃប្រឌិត នៅតាម​តំបន់​គោលដៅ​ទេសចរណ៍​អាទិភាព តាមរយៈ​ការទាក់ទាញ​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍ និង​ការអនុវត្ត​យន្តការ​៤Ps, ពង្រឹងគុណភាព​ផលិតផល​និង​សេវាកម្ម​ទេសចរណ៍ សេវា​មួយ​ស្តង់ដា​មួយ និង​អភិវឌ្ឍ​ធនធានមនុស្ស តាម​ទស្សនទាន​បុគ្គលិក​ម្នាក់ ជំនាញ​មួយ​, ពង្រឹង​ការឃោសនា​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ទាំង​ក្នុង​និង​ក្រៅប្រទេស​, និង ពង្រឹង​ការគ្រប់គ្រង​ទេសចរណ៍​តាម​ប្រព័ន្ធ Online ( Smart Tourism)​។ 


រូបភាពពីក្រសួងព័ត៌មាន
 
​សេចក្ដីសម្រេច​នេះ បានធ្វើ​ឡើង ក្រោយពី​កិច្ចពិភាក្សា​ក្នុង​អង្គប្រជុំ​ពិនិត្យ​ពី​បញ្ហា​ប្រឈម និង​ចំណុច​សេសសល់​ផ្សេងៗ​ក្នុង​វិស័យ​ទេសចរណ៍​។ ការពិនិត្យ​នេះ ឃើញ​មាន​កត្តា​ធនធានមនុស្ស​, ការអភិវឌ្ឍ​ផលិតកម្ម​ទេសចរណ៍​និង​គុណភាព​សេវាកម្ម​ទេសចរណ៍​, ការឃោសនា​ផ្សព្វផ្សាយ​, ការសហការ​ចូលរួម​របស់​ផ្នែក​ឯកជន​, ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ គឺ​នៅមានកម្រិត​។ ទន្ទឹមនឹងនេះ កិច្ចពិភាក្សា បាន​លើក​ពី​ការលុបបំបាត់​ទំនិញ​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ​ដល់​ភ្ញៀវទេសចរ​ផងដែរ​៕ 
 

Tag:
 ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com