ភ្ញៀវទេសចរ​ចិន​មក​កម្ពុជា នឹង​បន្ត​នាំមុខ​ទេសចរ​អន្តរជាតិ​ដល់​ឆ្នាំ ២០២០
ជាតិ
ភ្ញៀវទេសចរ​ចិន​មក​កម្ពុជា នឹង​បន្ត​នាំមុខ​ទេសចរ​អន្តរជាតិ​ដល់​ឆ្នាំ ២០២០
07, Apr 2019 , 9:29 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បាន​ព្យាករណ៍​ពី​កំណើន​ភ្ញៀវទេសចរ​ចិន​នៅ​កម្ពុជា ថា នឹងមាន​កំណើន​បន្ត​នាំមុខគេ​នៅ​ឆ្នាំ ២០១៩ និង ២០២០​។ នេះ​បើតាម​ការផ្សាយ​របស់​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី ២ មេសា​។

 
​តាមរយៈ​ការព្យាករណ៍ ក្នុង​ឆ្នាំ​២០១៩​នេះ កម្ពុជា​អាចនឹងទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៦,៧​លាន​នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​ចិន​ចំនួន ២,៦​លាន​នាក់​។  នៅ​ឆ្នាំ ២០២០ កម្ពុជា​អាចនឹងទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​ជាង ៧​លាន​នាក់ ហើយ​ទេសចរ​ចិន ៣​លាន នាក់ ។​
 
​កាលពី​ឆ្នាំ​២០១៨ កន្លងទៅនេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​សរុប​ចំនួន ៦,២​លាន​នាក់ កើនឡើង​ជិត ១១ ភាគរយ ហើយ​ក្នុងនោះ​ភ្ញៀវទេសចរ​ចិន​មាន​ប្រមាណ ២​លាន​នាក់ ក្នុង​កំណើន ៦៧.២ ភាគរយ​ឈរ​ក្នុង​លំដាប់​លេខ​១ នៃ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ មក​កម្សាន្ត​នៅ​កម្ពុជា​៕ 
 

Tag:
 ភ្ញៀវទេសចរ
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com