ជាតិ
សង្គមជាតិ
ឃាតករ​ដែល​សម្លាប់​លោក​យាយ​អាយុ​៦៥​ឆ្នាំ និង​ចៅស្រី ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​
06, Apr 2019 , 3:22 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ចាម
រូបភាពពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ចាម
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី ៦ ខែមេសា​នេះ សមត្ថកិច្ច បាន​ឃាត់ខ្លួន​ឃាតករ ដែល​បានសម្លាប់ លើ​លោកយាយ​អាយុ​៦៥​ឆ្នាំ និង​ចៅស្រី​អាយុ​៦​ឆ្នាំ កាលពី​យប់​ថ្ងៃទី​២ មេសា​កន្លងទៅ​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាល​ខេត្តកំពង់ចាម បាន​សរសេរ​ដូច្នេះ​៖«​ករណី​ឃាតកម្ម កាត់​ក្បាល យាយ និង​ចៅ ត្រូវបាន​សមត្ថកិច្ច បង្ក្រាបបាន​ហើយ​»​។ ប្រភព​ដដែល បញ្ជាក់ថា​យ៉ាងខ្លី​ថា ឃាតកម្ម​នេះ​កើតឡើង​ដោយសារ​គំនុំ​។ 

 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣ ខែមេសា​កន្លងទៅ ពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព ជនរងគ្រោះ​ទាំង​២​នាក់​ដែល​មានតែ​ដងខ្លួន នៅ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រមាណ​៣៥០​ម៉ែត្រ ដែល​ឃាតករ យកទៅ​ទុកចោល នៅ​ភូមិ​ក្នុង​ទួល​ថ្ម ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្ត កំពង់ចាម​។ សមត្ថកិច្ច​សន្និដ្ឋានថា ឃាតកម្ម គឺ​កើតឡើង​នៅ  យប់​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៩៕
 

© រក្សាសិទ្ធិដោយ thmeythmey.com