ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដល់​ពេលដែល​អ្នកត្រូវកា​ត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ហើយ​!!!
07, Apr 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រជាជន​ខ្មែរ​យើង​ភាគច្រើន​ទាំង​ក្នុង​ក្រុង និង​ស្រុក​ស្រែចំការ ច្រើនតែ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ជា​ចំណី​ពេលព្រឹក ដើម្បី​ឲ្យ​មាន​កម្លាំង​ធ្វើការ និង​ផ្តល់​ភាពស្រស់​ស្រាយ​ពេញ​មួយថ្ងៃ​។ ប៉ុន្តែ​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក​អាច​បណ្តាល​ឲ្យ​មាន​ផល​រំខាន​មិនល្អ​ដល់​សុខភាព​ដូចជា ឈឺក្បាល​បែប​ប្រកាំង ឈឺក្រពះ និង​ឆេវឆាវ​បាន​។​


ខាងក្រោម​នេះ​គឺជា​អា​ការៈដែល​អ្នក​គួរតែ​ដល់ពេល​បន្ថយ​ការ​ញ៉ាំ​កាហ្វេ​អ៊ី​ន​ហើយ​៖
 
•​ ​អ្នក​ញ៉ាំ​កាហ្វេ​ច្រើនជាង​៤​ពែង​ក្នុង​មួយថ្ងៃ​
•​ ​កំពុងតែ​គេង​មិន​លក់​
•​ ​កំពុងតែ​លេបថ្នាំ​ព្យាបាល​ជំងឺ​ណាមួយ​ក្នុង​ខ្លួន​
 
​ចំនួន​ជាតិ​កាហ្វេ​អ៊ី​ន​ដែលមាន​សុវត្ថិភាព​ទទួលទាន​នោះ​គឺ​ក្រោម ៤០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ ឬ​កាហ្វេ​តិចជាង ៤​ពែង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com