កំណាព្យ
ជាតិ
ស្រឡាញ់​ឈើ ស្មើ​ស្រឡាញ់​ជីវិត​ខ្លួន​
07, Apr 2019 , 10:02 am        
រូបភាព
ដោយ: ថ្មីៗ


​បទ ពាក្យ​៧
 
-​ឈើ ឈរ​ជា​ម្លប់​ទប់​កំដៅ​ ​ឈើ ស្រាយ ខ្លឹម​ខ្មៅ​កោង​វៀច​ត្រង់​
​ឈើ អាច​កែច្នៃ​ជា​កាំ កង់​       ​ឈើ អាច​សាងសង់​បាន​ច្រើន​មុខ​។​
 
-​ឈើ អាចធ្វើ​ទូក​តុទូ​តាំង​ ​ឈើ អាច​ដាប់​ចាំង​ឆ្លាក់​លក​លុក​
​ឈើ ធ្វើ​រនាប​ទាំង​រនុក​ ​ឈើ ល្អ​មិន​ពុក​ចាស់​សង់ស្ពាន​។​
 
-​ឈើ អាច​សង់ផ្ទះ​ស្អាត​ប្រណីត​ ​ឈើ ខ្លឹម​ខ្លះ​បិទ​ក្នុង​វិមាន​
​ឈើ ខ្លះ​ផ្តល់​ផ្លែ​បំបាត់​ឃ្លាន​ ​ឈើ ជួយ​ក្រ​មាន​មិន​រើសអើង​។​
 
-​ឈើ ជា​ជម្រក​មនុស្ស​សត្វ​ ​ឈើ ជួយ​ទប់ស្កាត់​កំដៅ​ឡើង​
​ឈើ ជួយ​អូហ្សូន​មិន​ឲ្យ​ស្តើង​         ​ឈើ ជួយ​តម្កើង​ផ្ទៃ​បៃតង​។​
 
-​ឈើ ជួយ​ទប់ស្កាត់​ការហូរ​ច្រោះ​ ​ឈើ ផ្តល់​សម្រស់​ស្រស់​គ្មាន​ហ្មង​
​ឈើ ជួយ​ផ្សើម​ដី​ផ្តល់​ជី​ផង​ ​ឈើ ជា​របង​ខណ្ឌសីមា​។​
 
-​ឈើ ខ្លះ​ជា​ថ្នាំ​យ៉ាង​ស័ក្តិសិទ្ធិ​     ​ឈើ ព្រៃ​បើ​គិត​ពិត​អស្ចារ្យ​
​ឈើ យើង​រួម​ដាំ​ឈប់​កាប់ឆ្ការ​     ​ឈើ នឹង​រក្សា​ភពផែនដី​។​
 
-​ឈើ ដុះ​ជាប់​ដាន​ដោយ​ជីវិត​         ឈើ យើង​រួម​គិត​ឈប់​ធ្វើ​ហី​
​ឈើ ចាស់​រ​ក្សា​ថែម​ដាំ​ថ្មី​ ​        ឈើ ជួយ​ប្រុស​ស្រី​ទៅ​ថ្ងៃក្រោយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com