ជាតិ
សង្គមជាតិ
បាក់​វេរ៉ង់ដា​ផ្ទះ បណ្តាល​ឲ្យ​ដូនចាស់​៣​នាក់​បាន​ស្លាប់ និង​មនុស្ស​៩​នាក់​ទៀត​របួស​
07, Apr 2019 , 11:46 am        
រូបភាព
 រូបភាពផ្តល់​ដោយលោក យ៉ែង សុផល អធិការរងស្រុកជើងព្រៃ
រូបភាពផ្តល់​ដោយលោក យ៉ែង សុផល អធិការរងស្រុកជើងព្រៃ
​ភ្នំពេញ​៖ ដូនចាស់​៣​នាក់​បាន​បាត់​បង់ជីវិត និង​ចាស់ទុំ​៩​នាក់​ទៀត​របួសធ្ងន់ ស្រាល ដោយសារ បាក់​វេរ៉ង់ដា​ផ្ទះ​ដែល​ជនរងគ្រោះ​កំពុង​អង្គុយ​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ព្រឹក​ថ្ងៃទី ៦ ខែមេសា នៅក្នុង​ភូមិ​ខ្នា ឃុំ​ស្ដើង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។ នេះ​ជាការ​បញ្ជាក់​របស លោក យ៉ែ​ង សុផល អធិការរង​ស្រុក​ជើងព្រៃ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​។


 
​បើតាម លោក យ៉ែ​ង សុផល ជនរងគ្រោះ​ដែល​ស្លាប់ គឺជា​ដូនចាស់ៗ ដែល​វ័យ​ប្រមាណ​៧០​ឆ្នាំ​។ ឯ​អ្នករបួស ភាគច្រើន​ក៏​ជា​មនុស្ស​ចាស់​ដែរ​។ ពួកគាត់​កំពុង​ចូលរួម​រៀបចំ​ពិធី​ឡើងផ្ទះ​ថ្មី​នេះ​។

នេះ​ជាការ​បន្ថែម​របស់លោក អធិការរង​ដដែល ដោយ​លោក​ឲ្យ​ដឹង​ទៀតថា ក្រៅពី​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស ហេតុការណ៍​នេះ​ក៏​ធ្វើ​ឲ្យ​ខូចខាត​កង់ ម៉ូតូ និង​កង់​បី​ផងដែរ​៕
 

 រូបភាពផ្តល់ដោយលោក យ៉ែង សុផល អធិការរងស្រុកជើងព្រៃ
 

Tag:
 បាក់​វេរ៉ង់ដា​
 ​ស្រុក​ជើងព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com