អន្តរជាតិ
តើ​ពាក្យ​«​អូឡាំពិក​»​មានន័យ​ដូចម្តេច ហើយ​មាន​ប្រព​ភ​ពី​ណា​?
07, Apr 2019 , 9:59 pm        
រូបភាព
​ទីក្រុង​ភ្នំពេញ  មាន​កន្លែង​មួយចំនួន​ដែល​ជាប់​ជាមួយនឹង​ឈ្មោះ​«​អូឡាំពិក​»​ដែល​ក្នុងនោះ​មានដូចជា ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ឬ ផ្សារ​អូឡាំពិក​ជាដើម​។ មនុស្ស​មួយចំនួន​ក៏បាន​ដឹង​ដែរ​ថា អូ​ឡាំ​ពិ​ច​គឺជា​កីឡា​ដ៏​ចំណាស់​មួយ ដែល​បាន​បង្កើតឡើង​នៅ​ប្រទេស​ក្រិ​ក​សម័យបុរាណ ពោល​ចាប់តាំងពី​សតវត្ស​ទី​៨ ដល់​សតវត្ស​ទី​៤​មុន​គ្រឹ​ស្ត​សករាជ​ឯណោះ​។ តើ​ជារួម តើ​ពាក្យ​នេះ​មានន័យ​យ៉ាងដូចម្តេច​?

 
​តាម​គេហទំព័រ Marriam-webster.com វា​មាន​ដើមកំណើត​ដំបូង​ឡើង​ក្នុង​ភាសា​ក្រិ​ក ដែលជា​ភាសា​មួយ​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅកាន់​ភាសា​ជាច្រើន​ទៀត​ក្នុង​ពិភពលោក​។ «Olympic»​គឺជា​គុណនាម​ដែលមាន​ទំនាក់ទំនង​ជាមួយនឹង​ពាក្យ​«Olympus»​ជា​ឡាតាំង និង​«Olympos»​ជា​ក្រិ​ក​។ 
 
Olympus គឺជា​ភ្នំ​ដែល​ខ្ពស់​ជាងគេ​នៅក្នុង​ប្រទេស​ក្រិ​ក (២៩១៧​ម៉ែត្រ​)​។ ភ្នំ​នេះ​ត្រូវបាន​
​ប្រជាជន​ក្រិ​ក​បុរាណ​តែង​ជា​រឿងនិទាន​ជាច្រើន​ដែល​ទាក់ទង​ជាមួយនឹង​ព្រះ​និង​អាទិទេព​ដែល​រស់​នៅលើ​កំពូលភ្នំ​នោះ​។ ព្រះ​ដែល​ល្បី​ជាងគេ​រស់នៅ​លើ​ភ្នំ​នោះ​ត្រូវបាន​ប្រជាជន​ហៅ​តៗ​គ្នា​ថា Zeus ។ 
 
​ចុះ​ពាក្យ​«Olympia»​វិញ​? Olympia គឺជា​សំណង់​បុរាណ​មួយ​ដែលមាន​ទីតាំងនៅ​ក្នុងប្រទេស​ក្រិ​ក​ដែរ​។ សំណង់​បុរាណ​នោះ ត្រូវបាន​គេ​កសាងឡើង​ដើម្បី​ថ្វាយ​ព្រះ​របស់​ពួកគេ​។ 
 
​នៅមាន​ភាសា និង​តួអក្សរ​ក្រិ​ក​ជាច្រើន​ទៀត​ដែល​គេ​យកមកប្រើ​ប្រាស់​ក្នុង​ប្រធានបទ​ជាច្រើន​។ ក្នុងនោះ​មានដូចជា Alpha Delta Gamma ឬ Dimokratía (​ប្រជាធិបតេយ្យ​) ជាដើម​។ 

© រក្សាសិទ្ធិដោយ thmeythmey.com