បោះតង់​,​ ដើរ​ផ្សងព្រេង​ និង​ស្វែងយល់​ជីវភាព​ពលរដ្ឋ​នៅ​«​ជី​ផាត​»​ជា​គោលដៅ​ទេសចរណ៍​ភ្ញៀវ​អឺរ៉ុប​
ជាតិ
វីដេអូ
បោះតង់​,​ ដើរ​ផ្សងព្រេង​ និង​ស្វែងយល់​ជីវភាព​ពលរដ្ឋ​នៅ​«​ជី​ផាត​»​ជា​គោលដៅ​ទេសចរណ៍​ភ្ញៀវ​អឺរ៉ុប​
08, Apr 2019 , 8:59 am        
រូបភាព
​កោះកុង​(​ជី​ផាត​)៖ ពលរដ្ឋ​កម្ពុជា និង​ភ្ញៀវទេសចរ​បរទេសមួយ​ចំនួន ប្រាកដជា​បាន​ស្គាល់​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ដែលជា​តំបន់​ទេសចរណ៍​មាន​ទេសភាព​ស្រស់ស្អាត​នៅ​ខេត្តកោះកុង​។ សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​ដែល​លាក់ខ្លួន​ក្នុងព្រៃ​នេះ បាន​ទាញយក​បេះដូង​ភ្ញៀវទេសចរ​បរទេស​ប្រមាណ ៨០​ភាគរយ និង​ភ្ញៀវ​ជាតិ ២០​ភាគរយ​ទៅលេង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ កត្តា​ដែល​ភ្ញៀវទេសចរ​បរទេស​ចូលចិត្ត​ទៅ​កម្សាន្ត​នៅ​ជី​ផាត ដោយសារ​តំបន់​នេះ ជា​ទេសចរណ៍​បែប​ផ្សងព្រេង​, បោះតង់ ជាពិសេស​ការ​ឈ្វេងយល់​ពី​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នា​តំបន់​ដាច់ស្រយាល​ផងដែរ​។​


 
​ស្ថិតក្នុង​ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ខេត្តកោះកុង «​ជី​ផាត​» ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ទាក់ទាញ​មួយនា​ទិសនិរតី ដែល​អមដោយ​សម្រស់​ទឹកជ្រោះ​, ជិះទូក​គយគន់​ថ្ងៃ​លិច​, អំពិលអំពែក និង​សត្វ​ស្លាប​តាម​ដងព្រែក​សមុទ្រ​, ល្អាង​ប្រចៀ​ង​, ទី​ឈ្វេងយល់​ពាង និង​ផ្នូរ​បុរាណ​ដែលមាន​អាយុកាល​ជាង​៥០០​ឆ្នាំ​។​ល​។ 
 
​លោក សូ លី​ហៀ​ង តំណាង​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត បាន​ប្រាប់​ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» យ៉ាង​ដូច្នេះ​ថា​៖ « ភ្ញៀវ​អឺរ៉ុប​ចូលចិត្ត​មក​ឈ្វេងយល់​ពី​ការរស់នៅ​របស់​ពលរ​ដ្ឋ​, ការបោះ​តង់ ជាពិសេស​ដំណើរ​ផ្សងព្រេង​។ ភ្ញៀវ​បរទេស​មកលេង​ជី​ផាត​ពី ៧០​ទៅ​៨០​ភាគរយ និង​ភ្ញៀវ​ជាតិ​ត្រឹម ២០​ប៉ុណ្ណោះ​»​។ 
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក សូ លី​ហៀ​ង តំណាង​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​ដូចតទៅ​៖ 
 
 
​សូមបញ្ជាក់ថា កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង Fresh News និង​គាំទ្រ​ដោយ​ក្រសួង​ទេ​ចរណ៍ ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​មិនសូវ​ស្គាល់​តំបន់​ទេសចរណ៍​សក្តានុពល ដែល​ត្រូវគេ​មើលរំលង​, ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក និង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ទាំងនោះ​ឲ្យ​កាត់​តែ​ល្បីល្បាញ​មួយកម្រិត​ទៀត​៕

Tag:
 ជី​ផាត​
 ​កោះកុង​
  Mercedes-Benz និង​កំណប់​អាថ៌កំបាំង​
© រក្សាសិទ្ធិដោយ thmeythmey.com