ជាតិ
សង្គមជាតិ
យោធាអាមេរិក អញ្ជើញលោក ហ៊ុន ម៉ាណែត ទៅចូលរួមសន្និសីទនៃតំបន់ប៉ាស៊ីហ្វិក
× ភ្នំពេញ៖ លោក Mathew Mason ប្រធានការិយាល័យទំនាក់ទំនងការពារជាតិនៃកងទ័ពជើងគោកអាមេរិក បានផ្ញើលិខិតជូនលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ហើយក៏ជាមេបញ្ជាការនៃអង្គភាពប្រឆាំងអំពើភេរវកម្មដែរនោះ ដើម្បីអញ្ជើញលោក ឲ្យចូលរួមសន្និសីទអន្តរជាតិស្តីពីប្រតិបត្តិការពិសេសនៃតំបន់ប៉ាស៊ីហ្វិក ដែលហៅថា PASOC ចាប់ពីថ្ងៃទី៨-១២មេសា ឆ្នាំ២០១៩។
លិខិតរបស់លោក Mathew Mason ដែលផ្ញើជូនលោក ហ៊ុន ម៉ាណែត គឺធ្វើឡើងតាមរយៈស្ថានទូតអាមេរិកប្រចាំកម្ពុជា។ បើតាមលិខិតនោះ ការអញ្ជើញលោក ហ៊ុន ម៉ាណែត គឺអញ្ជើញក្នុងនាមលោក ជាមេបញ្ជាការនៃអង្គភាពប្រឆាំងអំពើភេរវកម្ម។
លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារ មិនទាន់អាចបកស្រាយអ្វីបានឡើយ ពីការដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅសហរដ្ឋអាមេរិកនិងការចូលរួមក្នុងកិច្ចប្រជុំខាងលើ ដោយលោក ប្រាប់ថា លោក មិនទាន់ទទួលបានព័ត៌មាននេះទេ។
សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ទើបនឹងបញ្ចប់ទស្សនកិច្ចនៅរុស្ស៊ី នាពេលថ្មីៗនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com