អត្ថបទពាណិជ្ជកម្ម
តោះទៅលេងសង្ក្រាន្តខេត្តកែប កម្មវិធីសប្បាយអស្ចារ្យជាងគេប្រចាំឆ្នាំ២០១៩
× កែប៖ អស្ចារ្យមែន នៅឆ្នាំ២០១៩នេះ ក្រុមហ៊ុនស្រាបៀរអង្គរ និងភេសជ្ជៈ Pepsi បាន សហការគ្នា ជាមួយអាជ្ញាធរខេត្តកែប រៀបចំកម្មវិធីសង្ក្រាន្តដ៏ធំមួយនៅខេត្តកែប ដើម្បី អបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ។ សង្ក្រាន្តខេត្តកែប ដែលនឹងប្រារព្ធធ្វើឡើ ងនៅថ្ងៃទី១៤ ១៥ និង ១៦ ខែមេសានេះ។
សង្គ្រាន្តកែបលើកទីមួយដ៏ធំសម្បើមនេះ មានការប្រគំតន្ត្រីខ្នាតធំ ជាមួយការចូលរួមពីតារា ចម្រៀងល្បីៗជាច្រើនរូបប្រចាំកម្ពុជា ព្រមទាំងមានកម្មវិធីកម្សាន្តដ៏ច្រើន ដូចជា ការតាំងពិព័រណ៍ ដែលមានលក់ផលិតផលជាច្រើនប្រភេទ ការរាំកម្សាន្ត និងការលេងល្បែងប្រជាប្រិយខ្មែរ ពីសំណាក់ក្រុមយុវជនសសយក ខេត្តកែបផងដែរ។ ក្រៅពីកម្មវិធីរាំកម្សាន្តបែបប្រពៃណី ក៏មានការរាំលេងបែបសម័យនិយម តាមរយៈ DJ ល្បីៗ ជាមួយការរៀបចំឱ្យមានការបាញ់ទឹកបំបាត់ភាពក្តៅស្អុះស្អាប់ក្នុង «តំបន់ត្រជាក់ចិត្ត» ផងដែរ។
អ្វីដែលកាន់តែពិសេសនោះ ក្រុមហ៊ុនក៏បាននាំយកកម្មវិធី ភ្លក្សប៉ិបស៊ី ភ្លក្សរសជាតិដ៏អស្ចារ្យ ឬ The Pepsi Taste Challenge ដែលបង្កើតបានជាទស្សនីយភាពមួយទៀត កាន់តែប្លែក កាន់តែសប្បាយ ញ៉ាំងព្រឹត្តិការណ៍ទាំងមូលឱ្យកាន់តែទាក់ទាញ ដោយអ្នកចូលរួមទាំងអស់ នឹងទទួលបានកាដូអនុស្សាវរីយ៍ជាច្រើន ពីការភ្លក្សរសជាតិប៉ិបស៊ី និងការលែងហ្គេមកម្សាន្ត។
ដូច្នេះកុំភ្លេចបបួលមិត្តភក្តិ បងប្អូន និងញាតិមិត្តជិតឆ្ងាយទាំងអស់ទៅចូលរួមឱ្យបានច្រើនកុះ ករណា៎!!!
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com