ជាតិ
រថយន្ត
រីករាយ​បុណ្យចូលឆ្នាំ​ខ្មែរ​! ជិះ Mercedes-Benz V-Class យ៉ាង​រីករាយ ទៅលេង​ស្រុក ទៅ​វត្ត ទៅ​កម្សាន្ត​ជួបជុំ​គ្រួសារ​
08, Apr 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ពេល​ទៅណា​ជិត​ឆ្ងាយ ខ្ជិល​ជិះ​រថយន្ត​ច្រើន ជិះ​បែក​គ្នា និង​លែង​បារម្ភ​រឿង​ចាំ​គ្នា​ទៅវិញទៅមក​ទៀតហើយ​។  ប្រើ​រថយន្ត​តែមួយ​រួមគ្នា សន្សំសំចៃ​កាន់តែច្រើន បាន​ជុំ​បង​ជុំ​ប្អូន ជុំ​កូន​ជុំ​ចៅ ជុំ​ក្រុមការងារ បង្កើន​ភាពស្និទ្ធស្នាល មាន​សុភមង្គល ជំរុញ​ផលិតភាព​ការងារ​កាន់តែ​រីកចម្រើន​ជោគជ័យ​រុងរឿង នោះ​គឺ​ការធ្វើដំណើរ​ជិត​ឆ្ងាយ ដោយ​រថយន្ត​ទំនើប​ប្រណីត Mercedes-Benz V-Class​។​


 
V-Class ឆ្នាំ​២០១៩​វគ្គ​ថ្មី ស្តុក​ថ្មី បានមក​ដល់​ហេ​ី​យ​! V-Class ឆ្នាំ​២០១៩​នេះ ជា​ប្រភេទ​រថយន្ត​ប្រើ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត 2.2 កម្លាំង​ម៉ាស៊ីន 2143cc មាន​កម្លាំង​ខ្លាំង ប្រើប្រាស់​ម៉ា​ស៊ូ​ត​តិច ត្រឹមតែ​៦​លីត្រ ក្នុង​រយៈ​ចម្ងាយ​១០០​គីឡូម៉ែត្រ និង​អាច​បត់បែន​បាន​គ្រប់​កាលៈទេសៈ ប្រើប្រាស់​បាន​ទាំង​ក្នុង​និង​ក្រៅ​ក្រុង​។​
 
V-Class ជា​ប្រភេទ​រថយន្ត​ពិសេស​មាន​កៅអីអង្គុយ​ចំនួន​៧ មាន​ផាសុកភាព​ធ្វើ​ពី​ស្បែក​សុទ្ធ ចែកចេញជា​៣​ជួរ គឺ​ផ្នែក​តៃកុង ផ្នែក​មនុស្ស​សំខាន់​ពីរ​នាក់ និង​ផ្នែក​សមាជិក ព្រមទាំង​មាន​តុ​នៅ​ចំ​កណ្តាល អាច​បត់ ឬ​រុញ​ទៅមុខ​ទៅក្រោយ​បាន សម្រាប់​ពិសា​អាហារ ធ្វើការ ឬ​ប្រជុំ​កិច្ចការជំនួញ​តូចធំ​ជាដើម​ប្រកប​ភាពងាយស្រួល​បំផុត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រថយន្ត V-Class បាន​បំពាក់​ដោយ​ឧបករណ៍ និង​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន​ទៀត មាន​ភ្លើងពណ៌​ពេលយប់​ដ៏​ស្រស់ស្អាត បាស់​សំលេង​ប៊ូ​ម៉ា​ស្ទ័​រ​ចាក់​ភ្លេ​ពីរោះ​រណ្តំ ម៉ាស៊ីនត្រជាក់​មុខក្រោយ​អូ​តូ កញ្ចក់​ខ្មៅ​ក្រិ​ប​បើក​បិទមុខ​ក្រោយ​អូ​តូ មាន​ទ្វារ​អូ​តូ​ពីរ​ឆ្វេង​ស្តាំ​។ ចំណែក​ភ្លើង​វិញ គឺជា​ច​ង្ក្រៀ​ង​LED​វៃឆ្លាត ភ្លឺ​ច្បាស់​ចាំង​បាន​ឆ្ងាយ ជាពិសេស​នោះ គឺ​ពន្លឺភ្លើង​មិន​ចាំង​មុខ​អ្នកបើករ​បញ្ច្រាស់ទិស​នោះទេ​។ ចង្កៀង​អំពូល​រេ​ចុះឡើង​តាម​ចង្កូត​។​
 
V-Class ឆ្នាំ​២០១៩​នេះ  មាន​៧​លេខ កម្លាំង​សេះ​ខ្លាំង មាន​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត កាំ​មេ​រា​៣៦០​ដឺ​ក្រេ មើល​បាន​មួយ​ជុំ​ឡាន ចូល​ចត​ងាយស្រួល យ៉ាន់​កង់​ប្រភេទ AMG១៩ អ៊ី​ញ​កាំ​បន្ទះ​ស្រស់ស្អាត កញ្ចក់​ក្តោប​អូ​តូ គូថ​ក្រោយ​បើក​បិត​អូ​តូ ព្រមទាំង​មាន​សិន​ស័​រ​ការពារ​បើក​បិទ​មិន​គាប​មនុស្ស​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរនោះ គឺ​នៅ​ផ្នែក​ខាងក្រោយ​រថយន្ត មាន​ភាព​ទូលាយ ដែល​អាចដាក់​អីវ៉ាន់ ឬ​វ៉ាលិស​បាន​ច្រើន និង​សាក​សម​បំផុត​សម្រាប់​អ្នក​ដែលមាន​សមាជិកគ្រួសារ​ច្រើន​។​
 
​កុំ​ភ្លេច V-Class​ឆ្នាំ​២០១៩ AMG Line, Full Options! ទិញ​ថ្ងៃនេះ​ភ្លាម​! ទទួលបាន​តម្លៃ​ពិសេស​ភ្លែត​!
​សូម​រួសរាន់​ឡើង​!!! ទូរស័ព្ទ​ឥឡូវនេះ​ភ្លាម​ដេ​ី​ម្បី​សួរ​ព័ត៌មាន​បន្ថែម 017 231 488 និង 023 231 488៕



































© រក្សាសិទ្ធិដោយ thmeythmey.com