ក្នុង​ខែមីនា​ក្រសួង​សាធារណការ ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន​២២៧​គ្រឿង និង​ពិន័យ​បាន​ប្រាក់​ជិត​៥០០​លាន​រៀល​
ជាតិ
រថយន្ត
ក្នុង​ខែមីនា​ក្រសួង​សាធារណការ ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន​២២៧​គ្រឿង និង​ពិន័យ​បាន​ប្រាក់​ជិត​៥០០​លាន​រៀល​
08, Apr 2019 , 8:19 pm        
រូបភាព
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
​ភ្នំពេញ​៖ ក្នុង​ខែមីនា​កន្លងទៅ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចាប់បាន​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន ២២៧​គ្រឿង និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤៧៧,៣០០,០០០ រៀល​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​សាធារណការ បញ្ជាក់ថា ចំនួន​រថយន្ត​ដែល​ចាប់បាន​ក្នុង​ខែមីនា បាន​ថយចុះ​ចំនួន ១៣​គ្រឿង បើ​ធៀប​នឹង​ខែកុម្ភៈ​។


 
​លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ បាន​ចាប់​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​ចំនួន ២២៧​គ្រឿង នៅតាម​ស្ថានីយ​ថ្លឹង​រថយន្ត​ចំនួន ២៧ និង​នៅ​ទីតាំង​ក្រុមការងារ​ចល័ត​របស់​ក្រសួង​។ ជាមួយគ្នានេះ ក្នុងចំណោម​រថយន្ត​ដែល​ចាប់បាន​ទាំងនោះ បាន​ផ្ទុក​លើស​ទម្ងន់​ចាប់ពី  ៥​តោន រហូតដល់ ២០​តោន​។​
 
​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​សាធារណការ ថវិកា​ដែល​ទទួលបាន​ពី​ការផាកពិន័យ​មាន​ចំនួន ៤៧៧,៣០០,០០០ រៀល​។ ក្រសួង​សាធារណ សង្កេតឃើញថា ចំនួន​រថយន្ត​ដែល​ចាប់បាន មានការ​ថយចុះ​ចំនួន ១៣ គ្រឿង ដោយ​ថយ​ពី​២៤០ គ្រឿងក្នុង​ខែកុម្ភៈ មក​ត្រឹម ២២៧ គ្រឿងក្នុង​ខែមីនា ឆ្នាំ​២០១៩៕ 
 

Tag:
 រថយន្ត​
  សាធារណការ​
  លើស​ទម្ងន់​
  ពិន័យ​
© រក្សាសិទ្ធិដោយ thmeythmey.com