កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
លោក Richard Clark ជា​អ្នកជំនាញ​ខាង​លក់​រថយន្ត​ឲ្យ​កីឡាករ​លំដាប់​ពិភពលោក​
08, Apr 2019 , 8:39 pm        
រូបភាព
ដោយ: ធីតា
​រថយន្ត​ទំនើប​៩​ម៉ូ​ដែល​របស់​ក្រុមហ៊ុន Lamborghinis, Ferarris, Bentleys ក៏ដូចជា Mercedes បានក្លាយ​ជាយា​ន​ជាទី​ស្រឡាញ់​របស់​កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក​មួយចំនួន​។ ក្នុង​បទ​សម្ភាស​ជាមួយ SunSports លោក Richard Clark នៃ​ក្រុមហ៊ុន Premier Sports Solutions បានបង្ហាញ​ពី​ម៉ូ​ដែល​ចំនួន​ទំនើប​ចំនួន​៩​ដែល​លោក​បាន​លក់​ដោយ​ផ្ទាល់ដៃ​ទៅ​ឲ្យ​កីឡាករ​លំដាប់​ពិភពលោក​។​

 
Cristiano Ronaldo, Raheem Sterling និង Phi Jones ស្ថិតក្នុង​ចំណោម​អតិថិជន​កំពូល​ជាច្រើន​ទៀត​របស់លោក Clark ប៉ុន្តែ​អ្នកជំនាញ​រថយន្ត​រូបនេះ មាន​មិនបាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការ​ទិញដូរ​នោះឡើយ ខណៈ​កីឡាករ​ខ្លះ​បន្ត​ប្រើប្រាស់ ហើយ​អ្នក​ខ្លះទៀត​បាន​ប្តូរ​ម៉ូ​ដែល​ថ្មី​ទៅហើយ​។ 
 
​ក្រៅពី​រថយន្ត​ទំនើបៗ លោក Clark បាន​លក់​រថយន្ត​ជាច្រើន​គ្រឿង​ទៀត​ទៅ​ឲ្យ​កីឡាករ​លំដាប់​ពិភពលោក ក្នុងនោះ មានដូចជា Jack Wilshere, Danny Rose, Ashley Young, Kyle Walker និង Olivier Giroud ជាដើម​។​
 
​ចាប់ផ្តើម​បើក​អាជីវកម្ម​នៅ​ឆ្នាំ​២០០៥ លោក Clark មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក Harry Redknapp ដែលជា​អតីត​គ្រូបង្វឹក​ក្លិប AFC Bournemouth, West Ham United, Portsmouth, Southampton, Tottenham Hotspur, Queens Park Rangers និង Birmingham City​។ លោក​បានចាប់ផ្តើម​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​កីឡាករ​កំពូល បន្ទាប់​លក់​រថយន្ត​ដំបូង​ឲ្យ Jamie ដែលជា​កូនប្រុស​របស់លោក Redknapp ហើយក៏​ទទួលបាន​ម៉ូយ​កំពូលៗ​ជា​បន្តបន្ទាប់​តាមរយៈ​ការណែនាំ​តៗ​គ្នា​។​
 
​រថយន្ត​ស៊េរី​ទំនើប​ទាំងនោះ​រួមមាន​៖
១. Lamborghini Aventador៖ តម្លៃ​ចាប់ពី​ជិត​៣៤​ម៉ឺន​ដុល្លារ និង​ល្បឿន​អតិបរិមា ៣៥០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ កីឡាករ​ដែល​ប្រើប្រាស់​រថយន្ត​នេះ​រួមមាន Cristiano Ronaldo (Juventus), Samir Nasri (West Ham), Sergio Aguero (Manchester City)​។​


 
២. Ferrari 488៖ តម្លៃ​ចាប់ពី​ជិត​២៧​ម៉ឺន​ដុល្លារ​អាមេរិក ល្បឿន​អតិបរិមា​៣៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ កីឡាករ​ដែល​ប្រើប្រាស់​រថយន្ត​នេះ រួមមាន Alexandre Lacazette (Arsenal), Cristiano Ronaldo (Juventus)​។​


 
៣. Bentley GT៖ តម្លៃ​ចាប់ពី​ជាង​២០​ម៉ឺន​ដុល្លារ​អាមេរិក ល្បឿន​អតិបរិមា ៣៣៣​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ កីឡាករ​ដែល​ប្រើប្រាស់​រថយន្ត​នេះ មាន Alexis Sanchez (Manchester United), Romelu Lukaku (Manchester United)​។​


 
៤. Mercedes G63៖ តម្លៃ​ចាប់ពី​ជាង​១៨​ម៉ឺន​ដុល្លារ ល្បឿន​អតិបរិមា ២៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ កីឡាករ​ដែល​ប្រើប្រាស់​រថយន្ត​នេះ មាន Raheem Sterling (Manchester City), Andreas Pereira (Manchester United), Kevin De Bruyne (Manchester City), Mesut Ozil (Arsenal)​។​


 
៥. Bentley Bentayga៖ តម្លៃ​ចាប់ពី​ជិត​១៨​ម៉ឺន​ដុល្លារ​អាមេរិក ល្បឿន​អតិបរិមា​២៧៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ កីឡាករ​ដែល​ប្រើប្រាស់​រថយន្ត​នេះ មាន  Phil Jones (Manchester United), Raheem Sterling (Manchester City)​។​


 
៦. Mercedes S63 AMG Coupe៖ តម្លៃ​ចាប់ពី​ជិត​១៧​ម៉ឺន​ដុល្លារ​អាមេរិក ល្បឿន​អតិបរិមា​២៥០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ កីឡាករ​ដែល​ប្រើប្រាស់​រថយន្ត​នេះ រួមមាន Trent Alexander-Arnold (Liverpool), Hector Bellerin (Arsenal)​។​


 
៧. Audi R8៖ តម្លៃ​ចាប់ពី​ជិត​១៥​ម៉ឺន​ដុល្លារ​អាមេរិក ល្បឿន​អតិបរិមា​៣២៨​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ កីឡាករ​ដែល​ប្រើប្រាស់​រថយន្ត​នេះ រួមមាន Neymar (PSG), Theo Walcott (Everton), Steven Ireland (​អតីត Manchester City)​។​
 


 
៨. Range Rover Sport SVR៖ តម្លៃ​ចាប់ពី​ជាង​១៣​ម៉ឺន​ដុល្លារ​អាមេរិក ល្បឿន​អតិបរិមា ២៨០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ កីឡាករ​ដែល​ប្រើប្រាស់​រថយន្ត​នេះ រួមមាន Jesse Lingard (Manchester United), Luke Shaw (Manchester United), John Terry (​អតីត Chelsea), Phil Jones (Manchester United)​។​


 
៩. Range Rover Vogue៖ តម្លៃ​ចាប់ពី​ជិត​១១​ម៉ឺន​ដុល្លារ​អាមេរិក ល្បឿន​អតិបរិមា​២២០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ កីឡាករ​ដែល​ប្រើប្រាស់​រថយន្ត​នេះ រួមមាន Antonio Valencia (Manchester United), Eric Dier (Tottenham Hotspur), Wayne Rooney (D.C United)៕


 
 

© រក្សាសិទ្ធិដោយ thmeythmey.com