លោក ពៅ សុខ​ចាន់ គ្រូបង្វឹក​យុទ្ធ​ក្រម​ខម ទទួលមរណៈភាព​ក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​
កីឡាជាតិ
ជាតិ
លោក ពៅ សុខ​ចាន់ គ្រូបង្វឹក​យុទ្ធ​ក្រម​ខម ទទួលមរណៈភាព​ក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​
08, Apr 2019 , 5:26 pm        
រូបភាព
​ភ្នំពេញ​៖ លោក ពៅ សុខ​ចាន់ គ្រូបង្វឹក​ក្បាច់គុន​យុទ្ធ​ក្រម​ខម​បានទទួល​មរណៈភាព​ក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​នៅ​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៩​។ បច្ចុប្បន្ន​សព​លោក សុខ​ចាន់ កំពុង​តម្កល់​ធ្វើបុណ្យ​នៅ​ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។ មរណៈភាព​របស់លោក សុខ​ចាន់ គឺជា​ការបាត់បង់​ធនធានមនុស្ស​មួយ​ដ៏​សំខាន់ ព្រោះ​លោក​មិន​ត្រឹមតែ​ជា​អ្នក​សាបព្រោះ​ក្បាច់គុន​ដូនតា​ខ្មែរ​ដល់​យុវជន​ជំនាន់​ក្រោយ​ប៉ុណ្ណោះ​ទេ ថែមទាំង​បង្ហា​ត់ដល់​ជួរ​កង​នគរបាល​ទៀតផង​។

 
 
 
​បញ្ហា​គ្រោះថ្នាក់​ខាងលើ​បានកើត​ឡើង​ក្រោយ​លោក ពៅ សុខ​ចាន់ បើកឡាន​តាម​ជើងភ្នំ​ត្រឡប់​មកពី​បង្វឹក​ក្បាច់គុន​យុទ្ធ​ក្រម​ខម​ដល់​មន្ត្រី​កង​នគរបាល​ព្រំដែន​នៅ​ខេត្តព្រះវិហារ​។ ក្រោយ​រងគ្រោះថ្នាក់​ក្រឡាប់​ឡាន​លោក សុខ​ចាន់ ត្រូវបាន​គេ​ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទីរ​បង្អែក​ខេត្តសៀមរាប ហើយ​បាន​បញ្ជូនបន្ត​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។ ប៉ុន្តែ​ដោយសារ​ស្ថានភាព​របួស​ក្បាលមាន​សភាព​ធ្ងន់ធ្ងរ​ពេក ធ្វើ​ឲ្យ​លោក សុខ​ចាន់ ទទួលមរណៈភាព​តែម្តង នៅ​យប់​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៩​។ នេះ​បើតាម​អង្គភាព Fresh News ដែល​បាន​ស្រង់​សម្តី​លោក នរៈ ត​ខ្លា ដែលជា​សិស្ស​ច្បង​របស់លោក សុខ​ចាន់ ។ 
 
​លោក នរៈ ត​ខ្លា បានចាត់ទុក​មរណៈភាព​របស់លោក ពៅ សុខ​ចាន់ ជាការ​បាត់បង់​ធនធាន​មួយ​ដ៏​ល្អ​របស់​សង្គម ព្រោះ​រូបគេ​មិន​ត្រឹមតែ​ជា​អ្នក​បង្ហាត់​ក្បាច់គុន​យុទ្ធ​ក្រម​ខម​ដល់​យុវជន​នៅ​សហព័ន្ធ​កីឡា​យុទ្ធ​ក្រម​ខម​កម្ពុជា​ប៉ុណ្ណោះ​ទេ រូបគេ​ក៏​ជា​មន្ត្រីប៉ូលិស​ដ៏​ល្អ​មួយរូប​ផងដែរ​៕ 
 

Tag:
 ពៅ សុខ​ចាន់​
  យុទ្ធ​ក្រម​ខម
© រក្សាសិទ្ធិដោយ thmeythmey.com