ជាតិ
ខ្យល់​កន្ត្រាក់ បំផ្លាញ​ផ្ទះ​៤៧​ខ្នង នៅ​បន្ទាយមានជ័យ
08, Apr 2019 , 11:39 pm        
រូបភាព
ដោយ: ថ្មីៗ
​អគ្គស្នងការ​នគរបាល​ជាតិ ផ្សាយ​ថា ខ្យល់​កន្ត្រាក់​លាយឡំ​ជាមួយ​ផ្គរ​ន្ទះ បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​៤៧​ខ្នង និង​កុដិ​ព្រះសង្ឃ​១​ខ្នង ក្នុងស្រុក​មង្គល​បូរី​និង​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពី​ល្ងាច​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៩​។ ប៉ុន្តែ គ្រោះធម្មជាតិ​នេះ មិនបាន​ប៉ះពាល់​អាយុជីវិត​ប្រជាពលរដ្ឋ​ឡើយ​។


 
​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល កម្លាំង​ប្រជា​ការពារ និង​កម្លាំងយោធា​ក្នុងស្រុក​ទាំងពីរ បាន​ចេញទៅ​ជួយ​អន្តរាគមន៍​រុះរើ​ផ្ទះ​ដែល​រង​ការខូចខាត និង​បាន​ជួសជុល​កសាង​ជូន​ប្រជាពលរដ្ឋ​ឡើងវិញ​៕ 

Tag:
 គ្រោះធម្មជាតិ​
  ខ្យល់​កន្ត្រាក់​
  បន្ទាយមានជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com