ជាតិ
សង្គមជាតិ
ជាង២ឆ្នាំ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជាង៧០០គីឡូក្រាម
× ភ្នំពេញ៖ រយៈពេលជាង២ឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបានជាង៧០០គីឡូក្រាម តាមរយៈយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់រដ្ឋាភិបាល កាលពីឆ្នាំ២០១៧។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បាននិយាយថា បញ្ហាគ្រឿងញៀនជារឿងគួរឲ្យព្រួយបារម្ភបំផុត ដែលសមត្ថកិច្ចខិតខំយកចិត្តទុកដាក់ទប់ស្កាត់។ ប៉ុន្តែវាមិនអាចបានមួយភាគរយឡើយ។ នោះក៏ព្រោះតែឈ្មួញទុច្ចរិត មានល្បិចកលខ្ពស់។ បើតាមសម្ដេច ស ខេង តំបន់ដែលចែកគ្រឿងញៀនខ្លាំងនោះ គឺចេញពីតំបន់ត្រីកោណមាស ជាពិសេសពីច្រកប្រទេសឡាវ មកកម្ពុជា។
សូមស្ដាប់សំឡេងសម្ដេច ស ខេង៖
ថ្លែងក្នុងឱកាសចុះទៅត្រួតពិនិត្យការរៀបចំទីតាំងសម្រាប់សាងសង់មជ្ឈមណ្ឌលអាងហែលទឹក និងបណ្តាល័យនៅសាកលវិទ្យាបាត់ដំបង នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩នេះ ប្រមុខក្រសួងមហាផ្ទៃ បាននិយាយថា មូលហេតុដែលនាំឲ្យឈ្មួញទុច្ចរិត យកគ្រឿងញៀនមកចែកចាយនៅកម្ពុជា នោះក៏ព្រោះតែកម្ពុជា គ្មានច្បាប់ដាក់ទោសប្រហារជីវិតដូចគេ ។ តែយ៉ាងណាសមត្ថកិច្ចនៅតែព្យាយាមបង្ក្រាបករណីគ្រឿងញៀន ដោយមិនឲ្យវាមកបំផ្លាញសង្គមឡើយ។
© រក្សាសិទ្ធិដោយ thmeythmey.com