ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
អន្តរជាតិ
បោះឆ្នោតមូលដ្ឋាននៅជប៉ុន៖ បោះដល់ម៉ោង៨យប់ មនុស្ស និងម៉ាស៊ីនរាប់ផ្ទៀងផ្ទាត់ទៅវិញទៅមក...
08, Apr 2019 ,
8:56 pm
រូបភាព
×
ដោយ:
អុឹង ចំរើន (Ung Chamroeun)
ក្រុង Chigasaki ខេត្ត Kanagawa មានពលរដ្ឋជាង២៤ម៉ឺននាក់ (ជាង១០ម៉ឺនគ្រួសារ)។ នាការបោះឆ្នោតថ្នាក់តំបន់ដែលបានដំណើរការកាលពីថ្ងៃទី៧ ខែមេសា ពលរដ្ឋនៅក្រុងតំបន់សមុទ្រមួយនេះ បានបោះឆ្នោតជ្រើសរើសអភិបាលខេត្ត និងតំណាងថ្នាក់ស្រុកសម្រាប់អាសនៈសភា (ឬក្រុមប្រឹក្សា) ខេត្ត។ ក្នុងដំណើរសង្កេតការណ៍រយៈពេល១សប្តាហ៍នៅជប៉ុន មន្ត្រីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រសួងការបរទេសជប៉ុន បាននាំប្រតិភូកម្ពុជា ទៅពិនិត្យមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅក្រុង Chigasaki ដែលជាទីកន្លែងបោះឆ្នោតរបស់លោក Taro Kono សមាជិកសភា និងជារដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន។
អត្ថបទទាក់ទង
បោះឆ្នោតមូលដ្ឋាននៅជប៉ុន៖ បេក្ខជនឃោសនានៅតាមផ្សារ កីឡដ្ឋាន និងទីកន្លែងកម្សាន្តនានា
តំណាង គ.ជ.ប សង្គមស៊ីវិល និងអ្នកសារព័ត៌មានកម្ពុជា ចូលរួមសង្កេតការណ៍ការបោះឆ្នោតមូលដ្ឋាននៅជប៉ុន
ក្នុងដំណើរតាមរថយន្តរយៈពេលជាង១ម៉ោងពីក្រុងតូក្យូ ប្រតិភូកម្ពុជាដែលមានតំណាងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អង្គការខុមហ្វ្រែល និកហ្វិច និងសារព័ត៌មាន ThmeyThmey បានទៅដល់សាលាក្រុង Chigasaki ដោយមានការរង់ចាំស្វាគមន៍ពីសំណាក់លោក Hikaru Sato អភិបាលក្រុង និងជាអតីតជំនួយការរបស់រដ្ឋមន្ត្រីការបរទេសផងដែរ។
តំណាងសាលាក្រុង និងមន្ត្រីរៀបចំការបោះឆ្នោតមូលដ្ឋាន បានបញ្ជាក់ឲ្យដឹងថា ក្រុង Chigasaki មានទីតាំងបោះឆ្នោតចំនួន៤៨មណ្ឌល ក្នុងនោះ ៥មណ្ឌលរៀបចំនៅក្នុងសាលារៀន។ មណ្ឌលបោះឆ្នោតនីមួយៗ មានបញ្ជីឈ្មោះអ្នកបោះឆ្នោតចំនួន៤៣០០នាក់។
ជាមួយគ្នានេះផងដែរ ក្រុង Chigasaki មានមណ្ឌលបោះឆ្នោតចំនួន៤កន្លែងសម្រាប់អ្នកដែលជ្រើសរើសការបោះឆ្នោតមុនពេលកំណត់ ពោលគឺអ្នកដែលរវល់នៅថ្ងៃបោះឆ្នោត។ ក្រៅពីនេះ មន្ត្រីរៀបចំការបោះឆ្នោត ត្រូវមមាញឹករៀបចំសន្លឹកសម្រាប់អ្នកដែលនៅឆ្ងាយពីមូលដ្ឋាន ហើយផ្ញើសន្លឹកឆ្នោតរបស់ខ្លួនតាមប្រៃសណីយ៍ និងអ្នកជំងឺដែលបោះពីមណ្ឌលដែលត្រូវបានរៀបចំជាពិសេសនៅតាមមន្ទីរពេទ្យ។
ចំពោះការបោះឆ្នោតនៅក្រុង Chigasaki អ្នកបោះឆ្នោតត្រូវបោះពីរសន្លឹក ដោយមួយសន្លឹកសម្រាប់តំណែងអភិបាលខេត្តដែលមានបេក្ខជន២រូប និងមួយសន្លឹកទៀតសម្រាប់អាសនៈសភាថ្នាក់ខេត្ត ដែលនឹងត្រូវជ្រើសរើសបីរូបក្នុងចំណោម៦រូប តំណាងក្រុង Chigasaki។
ប្រធាន និងមន្ត្រីរៀបចំការបោះឆ្នោតក្រុង បាននាំប្រតិភូកម្ពុជាទៅកាន់កីឡដ្ឋាន Chigasaki Stadium ដែលជាទីកន្លែងរាប់សន្លឹកឆ្នោត ដោយយកទីតាំងកន្លែងលេងកីឡាប្រភេទ Indoor ដ៏ធំមួយ។ នីតិវិធីរាប់សន្លឹកឆ្នោត មានការផ្ទៀងផ្ទាត់ទៅវិញទៅមក រវាងមនុស្ស និងម៉ាស៊ីន។ ទាក់ទងនឹងម៉ាស៊ីនរាប់សន្លឹកឆ្នោត អ្នកបច្ចេកទេសខាងក្រុមហ៊ុនម៉ាស៊ីន មានវត្តមានចាំអន្តរាគមន៍ ក្នុងករណីមានបញ្ហា។
ក្រោយបិទបញ្ចប់ការបោះឆ្នោតនៅម៉ោង៨យប់ មន្ត្រីទទួលបន្ទុករៀបចំការបោះឆ្នោតពី៤៨មណ្ឌលនៅក្រុង Chigasaki ផ្ទាល់ បាននាំសន្លឹកឆ្នោតតាមរថយន្តតាក់ស៊ី ចូលទៅកាន់ទីតាំងរាប់ជាបន្តបន្ទាប់ ដោយមានមន្ត្រីសាលាក្រុងជាង១ពាន់ទទួលបន្ទុករាប់ដោយដៃផ្ទាល់ និងរៀបចំការរាប់ដោយម៉ាស៊ីន។
ក្រោយប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត Chigasaki រៀបរាប់ពីនីតិវិធីនៃការរាប់ ក្រុមអ្នកសង្កេតការណ៍ និងមន្ត្រីរៀបចំការបោះឆ្នោត ដើរត្រួតពិនិត្យហិបឆ្នោត ក្រែងមានភាពមិនប្រក្រតីណាមួយ ដូចជាការអត់ចាក់សោរ ឬហិបមានបញ្ហាជាដើម។
បន្ទាប់ពីត្រួតពិនិត្យរួច មន្ត្រីខាងរាប់សន្លឹកឆ្នោត បាននាំគ្នាបើកហិបឆ្នោតដើម្បីរាប់នៅតាមតុរៀងៗខ្លួន ដោយនៅតុនីមួយៗមានមនុស្សចំនួន២២នាក់។ ពួកគេរាប់ដោយបែងចែកទៅតាមឈ្មោះបេក្ខជន និងសន្លឹកឆ្នោតដែលមានមន្ទិល។ សន្លឹកឆ្នោតដែលគ្មានបញ្ហា ត្រូវបានបញ្ចូលទៅរាប់ដោយម៉ាស៊ីន និងប្រមូលផ្តុំរៀងរាល់១០០សន្លឹក។
មន្ត្រីសាលាខេត្ត ផ្ទៀងផ្ទាត់តាមរយៈពេលការរាប់ដោយដៃ២ដំណាក់កាល ហើយបន្តបញ្ចូលទៅម៉ាស៊ីនរាប់ខ្នាតតូចជាបន្ត ដោយផ្តុំរៀងរាល់១០០សន្លឹក និងបន្ទាប់មក ៥០០សន្លឹក។ ក្រោយការផ្ទៀងផ្ទាត់សារជាថ្មី ក្រុមការងារបញ្ជូនសន្លឹកឆ្នោតទៅខាងទិន្នន័យដើម្បីបញ្ចូលបារកូដ (GS1) លើសន្លឹកឆ្នោត។
ក្រុមអ្នកសង្កេតការណ៍ និងគណៈកម្មាធិការរៀបចំការបោះឆ្នោត ពិនិត្យមើលឡើងវិញលើដុំសន្លឹកឆ្នោត (១ដុំមាន៥០០សន្លឹក) ហើយបើគ្មានបញ្ហាអ្វីទេនោះ ចំនួនសន្លឹកឆ្នោតទាំងនោះ ត្រូវបានយកទៅបញ្ចូលក្នុងទិន្នន័យកុំព្យូទ័រ និងព្រីនដើម្បីបង្ហាញពីលទ្ធផលបឋម។
សន្លឹកឆ្នោតត្រូវបានដាក់លើតុដែលមានឈ្មោះបេក្ខជននីមួយៗ ដោយសន្លឹកឆ្នោតពណ៌លឿងសម្រាប់បេក្ខជនដែលប្រជែងអាសនៈសភាខេត្តដែលតំណាងពីក្រុង Chigasaki រីឯពណ៌សសម្រាប់បេក្ខជនដែលប្រជែងយកកៅអីអភិបាលខេត្ត Kanagawa។
ខណៈគណៈកម្មាធិការរៀបចំការបោះឆ្នោតរៀបចំការរាប់ និងប្រកាសលទ្ធផលបឋម រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kano ក៏បានទៅសួរសុខទុក្ខប្រតិភូកម្ពុជាដែលកំពុងសង្កេតការណ៍ផងដែរ។ ក្នុងជំនួបក្រៅផ្លូវការនោះ លោក Kano រំពឹងថា តំណាងកម្ពុជានឹងទទួលបានចំណេះដឹងល្អៗមួយចំនួនពីជប៉ុនទាក់ទងនឹងដំណើរការរៀបចំការបោះឆ្នោត។
លទ្ធផលដែលផ្សាយរបស់ទូរទស្សន៍
NHK
បានបង្ហាញថា អ្នកបោះឆ្នោតជ្រើសរើសអភិបាលខេត្ត Kanagawa មាន៣៨,១៧ភាគរយ ដោយក្នុងចំណោមនោះ ៧៦,៦ភាគរយ បោះឲ្យលោក Yuji Kuroiwa រីឯគូប្រជែងតែម្នាក់របស់លោក គឺលោកស្រី Kishi Makiko បានតែ២៣,៤ភាគរយ។ លទ្ធផលទូទាំងខេត្ត លោក Kuroiwa ត្រូវបានបន្តអណត្តិទីបីរបស់ខ្លួនក្នុងនាមជាអភិបាលខេត្ត Kanagawa ជាមួយនឹងសំឡេងគាំទ្រសរុប៧៦,៣៣ភាគរយ។
សម្រាប់លទ្ធផលស្តីពីការបោះឆ្នោតជ្រើសរើសសភាខេត្តចេញពីក្រុង Chigasaki វិញ បេក្ខជនពីររូបពីគណបក្សកាន់ប្រជាធិបតេយ្យសេរី (LDP) របស់លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ឈ្នះលេខរៀងលំដាប់ទីមួយ និងទីពីរ ក្នុងនោះមានលោក Teruji Nagata អាយុ៥៥ឆ្នាំ និងលោក Seitaro Masu អាយុ២៨ឆ្នាំ រីឯអ្នកជាប់ឆ្នោតម្នាក់នោះ គឺអ្នកស្រី Keiko Kusaka ដែលជាបេក្ខជនឯករាជ្យអាយុ៦៣ឆ្នាំ។ បេក្ខជនបីរូបទៀតដែលរងបរាជ័យមាន លោកស្រី Tamaki Furukawa អាយុ៤៩ឆ្នាំ លោក Akio Toma អាយុ៦៤ឆ្នាំ និង លោក Toku Mitsu អាយុ៣២ឆ្នាំ៕
ក្រុមបច្ចេកទេសរៀបចំម៉ាស៊ីនរាប់សន្លឹកឆ្នោត
ការរាប់សន្លឹកឆ្នោតដែលផ្ញើតាមប្រៃសណីយ៍ និងមន្ទីរពេទ្យ
លោក Taro Kono រដ្ឋមន្ត្រីការបរទេសជប៉ុន ស្វាគមន៍ប្រតិភូកម្ពុជាដែលបានសង្កេតការណ៍ការបោះឆ្នោតនៅក្រុង Chigasaki
ពីឆ្វេងទៅស្តាំ៖ អភិបាលក្រុង Chigasaki លោក Hikaru Sato កញ្ញា សំ រស្មី លោក កែវ វណ្ណា លោក ហួត បូរិន លោក ហម ចាន់សុភ័ក្ត្រ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono លោក អ៊ឹង ចំរើន លោក គឹម ឈន និងអ្នកស្រី យឹម សុធានី
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បោះឆ្នោតជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម