ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំ​ចេះតែ​ហ៊ាន អាង​ហែល​ទឹក​មួយចំនួន អាចជា​បណ្តុំ​នៃ​មេរោគ​
09, Apr 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខណៈដែល​អាង​ហែល​ទឹក​ភាគច្រើន​មាន​សារ​ធាតុគីមី ដើម្បី​ជួយ​សម្លាប់​មេរោគ​នោះ ពេលខ្លះ អ្នក​បំផ្លាញ​មេរោគ​ទាំងនេះ អាច​មិនមាន​ប្រសិទ្ធភាព​១០០​ភាគរយ​គ្រប់ពេល​នោះទេ​។​


 
​ក្រុមគ្រូពេទ្យ​ជំនាញ​អា​មេ​រិច​បាន​ណែ​នាំនូវ​គន្លឹះ​ការពារ​ការឆ្លង​មេរោគ និង​ជំងឺ​នានា ដែល​បណ្តាលមកពី​អាង​ហែល​ទឹក​ដូចខាងក្រោម ៖
 
– សូម​ងូតទឹក​មុន​ដើម្បី​ជួយ​លាង​សម្អាត​មេរោគ​មុននឹង​អ្នក​ចូលទៅក្នុង​ទឹក​
– សូមកុំ​នោម​នៅក្នុង​អាង​ហែល​ទឹក​
– ប្រសិនបើ​អ្នក​រាគ​, សូមកុំ​ចូលក្នុង​អាង​ហែល​ទឹក​
– សូមកុំ​ផឹកទឹក​អាង​ហែល​ទឹក​
– គ្រប់​ម៉ោង​, ត្រូវយក​កុមារ​តូចៗ​ទៅ​បន្ទប់ទឹក ឬ​ប្តូរ​ខោ​ទឹកនោម​
– សូម​ប្រាកដថា កម្រិត pH និង​ក្ល​រី​ន គឺមាន​សុវត្ថិភាព​មុននឹង​អ្នក​គ្រប់គ្នា​ចូលទៅក្នុង​អាង​ហែល​ទឹក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com