ជាតិ
រូបត្លុក
ខេត្ត​នីមួយៗ​គួរ​រក្សា​ត្រពាំង​ធម្មជាតិ ឬ​ជីក​ស្រះ​បន្ថែម​ដើម្បី​ឆ្លើយតប​កង្វះខាត​ទឹក​ប្រើប្រាស់​
09, Apr 2019 , 10:51 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការប្រែប្រួល​អាកាសធាតុ​បានធ្វើ​ឲ្យ​ដំណាំ សត្វ និង​របៀប​រស់នៅ​រប​ស់មនុស្ស​មានការ​ប្រែប្រួល​យ៉ាងខ្លាំង​។ ពេលខ្លះ ភ្លៀង​ខ្លាំងពេក បណ្តាល​ឲ្យ​លិច​ដំណាំ​ងាប់​ខ្ទេច​អស់​។ ពេលខ្លះ រាំងស្ងួត​យូរពេក ក៏​បំផ្លាញ និង​សម្លាប់ ដំណាំ សត្វ និង​មនុស្ស​ដែរ​។ មធ្យោបាយ​ដែល​អាចជួយ​ដោះស្រាយ​ទឹក​សម្រាប់​ដំណាំ មនុស្ស និង​សត្វ​បាន​នៅតាម​ជនបទ​នៃ​ប្រទេស​កម្ពុជា​នោះ ឃុំ​នីមួយៗ ឬ​ភូមិ​នីមួយៗ គួរ​មាន​ស្រះ​ទឹក ឬ​ត្រពាំងទឹក​ដើម្បី​រក្សា​ទឹក​ទុក ពេល​មានទឹក​ច្រើន​ជ្រុល​ពេក​ដើម្បី​ប្រើប្រាស់​នៅ​រដូវប្រាំង​ក្នុងខណៈ​ពេលដែល​ខ្វះ​ទឹក​។ ហើយ​បើ​មាន​ស្រះ ឬ​ត្រពាំង​ធម្មជាតិ​ហើយ គេ​មិនគួរ​លុប​វា​ចោល​ឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com