ជាតិ
សង្គមជាតិ
បេក្ខជន​៣២​នាក់ ប្រឡង​ជាប់​ជា​ចៅក្រម​និង​ព្រះរាជអាជ្ញា តែ​ត្រូវ​ធ្វើការ​នៅ​ក្រសួងយុត្តិធម៌​៥​ឆ្នាំ​សិន​
09, Apr 2019 , 8:39 pm        
រូបភាព
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌
​ក្រសួង​យុ​តិ្ត​ធម៌ បានជ្រើសរើស​ផ្ទៃក្នុង​ចៅក្រម​និង​ព្រះរាជអាជ្ញា​លើកដំបូង ហើយ​មាន​បេក្ខជន​៣២​នាក់ (​ស្រី​៥​នាក់​) ដែល​ប្រឡង​ជាប់​។ បេក្ខជន​ដែលជា​ប់ នឹងត្រូវ​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​៥​ឆ្នាំ​នៅ​ក្រសួង​យុ​តិ្ត​ធម៌ រួច​ទើប​មានការ​បែងចែក​ទៅជា​ចៅក្រម​ឬ​ព្រះរាជអាជ្ញា​តាម​សាលាដំបូង​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​យុ​តិ្ត​ធម៌ ដែល​ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​។


 
​លោក ជិន ម៉ា​សី​ន អ្នកនាំពាក្យ​ក្រសួង​យុ​តិ្ត​ធម៌ បាន​អះអាងថា «​បេក្ខជន​៣២​នាក់ ដែល​ជាប់​ក្នុងការ​ប្រឡងប្រជែង​ផ្ទៃក្នុង​ជ្រើសរើស​ចៅក្រម​និង​ព្រះរាជអាជ្ញា នឹង​ចូល​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​រយៈពេល​៥​ឆ្នាំ​នៅ​ក្រសួងយុត្តិធម៌​។ បន្ទាប់ពី​រយៈពេល​៥​ឆ្នាំ បេក្ខជន​ទាំង​៣២ ទើបត្រូវ​បែងចែក​ទៅតាម​បណ្ដាល​ខេត្ត​រាជធានី​ជា​ចៅក្រម​ឬ​ព្រះ​អាជ្ញា​»​។ 
 
​លោក ជិន ម៉ា​លីន បានបញ្ជាក់​ឲ្យ​ដឹងថា ការប្រឡង​ជ្រើសរើស​ផ្ទៃ​ក្នុងនេះ គឺជា​ការជ្រើសរើស​មន្ត្រី​រាជការ រួមមាន​ក្រសួងយុត្តិធម៌ និង​មេធាវី ដែលមាន​បទពិសោធន៍​ផ្នែក​ច្បាប់​រួចមកហើយ​។ សម្រាប់​ការប្រឡង​នេះ ជាការ​ប្រឡង​លើកទីមួយ ដែលមាន​ការប្រឡង​ពីរ​ដំណាកកាល គឺ​វិញ្ញាសាសរសេរ និង​សួរ​ផ្ទាល់មាត់​៕ 
 

Tag:
 ចៅក្រម​
  ព្រះរាជអាជ្ញា​
© រក្សាសិទ្ធិដោយ thmeythmey.com