ជាតិ
វីដេអូ
សង្គមជាតិ
កូន​ខ្មែរ​កាត់​ថៃ បើកហាង STEAK លក់បាន​ជាង​៣០០​ចាន​ក្នុង​មួយថ្ងៃ​
10, Apr 2019 , 9:29 am        
រូបភាព
លោក Zelauk កូនខ្មែរកាត់ថៃ ជាម្ចាស់ហាងIndy Houes
លោក Zelauk កូនខ្មែរកាត់ថៃ ជាម្ចាស់ហាងIndy Houes
​ភ្នំពេញ​៖ លោក Zelek ជា​កូន​ខ្មែរ​កាត់​ថៃ ដែល​បាន​បើកហាង STEAK ឈ្មោះថា Indy House ។ Zelek ដែលមាន​អាយុ​២១​ឆ្នាំ​បាន​ឲ្យ​សារព័ត៌មាន​ថ្មីៗ​ដឹងថា ខ្លួន​បើកហាង​នេះ​គឺ​សម្រាប់​រក​ចំណូល​តិចតួច​មក​បំពេញ​ចំណាយ​ប្រចាំថ្ងៃ និង​ជា​កន្លែង​ជជែក​គ្នា​លេង​ជាមួយ​មិត្តភក្តិ​ប៉ុណ្ណោះ​។ លោក​មិន​នឹកស្មានថា អាចមាន​អតិថិជន​ច្រើន​មក​តម្រង់​ជួរ​គ្នា​នៅមុខ​ហាង ទិញ​STEAK រាល់ថ្ងៃ​នោះទេ​។ ក្នុង​មួយថ្ងៃ Indy House អាច​លក់បាន​ជាង​៣០០​ចាន ដែល​មួយ​ចានៗ​មានតម្លៃ​ពី​៣​ដុល្លារ ដល់​៦​ដុល្លារ តាម​ប្រភេទ​សាច់ ដែលមាន​ដូចជា STEAK សាច់គោ សាច់ជ្រូក និង​សាច់មាន់​។


 
 
​បើក​ដំណើរ​ការប្រមាណ​២​ឆ្នាំ​មកហើយ Indy House មាន​ទីតាំងនៅ​លើផ្លូវ​១៣៥ ជិត​ផ្សារ​ទួល​ទំពូង​។ ហាង​នេះ បើក​លក់​ពីរដង​ក្នុង​មួយថ្ងៃ គឺ​ពី​ម៉ោង​១២​ថ្ងៃត្រង់ ដល់​ម៉ោង​៣​រសៀល និង​ពី​ម៉ោង​៤​កន្លះ ដល់​ម៉ោង​៧​យប់​៕  
 








Tag:
 FOOD
  STEAK
© រក្សាសិទ្ធិដោយ thmeythmey.com