ពីនេះ ពីនោះ
«​សំលេង​»,«​សម្លេង​» និង​«​សំឡេង​»​តើ​គួរតែ​ប្រើពាក្យ​មួយណា​ទើបត្រូវ​?
10, Apr 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​រហូតមកដល់​សព្វថ្ងៃ​នេះ អាច​បញ្ជាក់បាន​ថា ពាក្យ​ទាំងនេះ នៅតែមាន​អ្នក​ប្រើ​មិនទាន់​ត្រឹមត្រូវ​នៅឡើយ​ទេ​។ តាម​ការបញ្ជាក់​ពី​សម្តេចព្រះសង្ឃរាជ ជួន ណាត មានតែ​ពាក្យ​«​សំឡេង​»​តែមួយគត់​ដែល​ត្រឹមត្រូវ ហើយ​ពលរដ្ឋ​គួរតែ​អនុវត្ត​ប្រើពាក្យ​នេះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។​


 
​មិនមែន​មានតែ​ពាក្យ «​សំឡេង​» តែមួយ​ប៉ុណ្ណោះ​នោះទេ​ដែល​ពលរដ្ឋ​ប្រើ​ខុស សូម្បី​ពាក្យ​ដទៃទៀត​ក៏​ពលរដ្ឋ​ប្រើ​មិនទាន់​ឯកភាពគ្នា​នៅឡើយ​ទេ​។ ពាក្យ​ទាំងនោះ​មានដូចជា សំលាញ់​, សំឡាញ់ និង​សម្លាញ់​(​ពាក្យ​ត្រូវ​),​កំសាន្ត និង​កម្សាន្ត​(​ពាក្យ​ត្រូវ​), ក​ម្លោះ និង​កំលោះ​(​ពាក្យ​ត្រូវ​),​កំពស់ និង​កម្ពស់​(​ពាក្យ​ត្រូវ​),​កំរិត និង​កម្រិត​(​ពាក្យ​ត្រូវ​),​តំរូវ និង​តម្រូវ​(​ពាក្យ​ត្រូវ​), ច​រិ​ក​,​ច​រឹត និង​ចរិត​(​ពាក្យ​ត្រូវ​), ចំការ​,​ចម្ការ​(​ពាក្យ​ត្រូវ​),​ចំរើន និង​ចម្រើន​(​ពាក្យ​ត្រូវ​), ចំនុច និង​ចំណុច​(​ពាក្យ​ត្រូវ​),​ចំងាយ និង​ចម្ងាយ​(​ពាក្យ​ត្រូវ​),​ជ័យជំនះ និង​ជ័យជម្នះ​។​ល​៕
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com