អត្ថបទពាណិជ្ជកម្ម
អ្នកលក់ទឹកអំពៅម្នាក់នៅផ្សារកំពង់ស្ពឺ ឈ្នះរង្វាន់១០០លានរៀលពីតែបៃតង អ៊ីឈីតាន់
× ស្ត្រីម្នាក់ដែលមានមុខរបរជាអ្នកលក់ទឹកអំពៅ នៅចំណតរថយន្តផ្សារកំពង់ស្ពឺ មានសំណាងបានឈ្នះរង្វាន់ធំ ទឹកប្រាក់ចំនួន១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់។ ស្ត្រីដែលមានសំណាងរូបនេះ ឈ្មោះ ខាត់ ចាន់ណារី អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
អ្នកនាង ខាត់ ចាន់ណារី បានរៀបរាប់ប្រាប់ក្រុមការងារដែលបានចុះប្រគល់រង្វាន់ ដល់លំនៅដ្ឋានថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីលក់ទឹកអំពៅឱ្យអតិថិជនរបស់ខ្លួនរួចហើយ អ្នកនាងបានទិញតែបៃតង អ៊ីឈីតាន់ រសជាតិតែក្រូចឆ្មារទឹកឃ្មុំ ពីអ្នកលក់ដែលជាដេប៉ូចែកចាយបន្ត នៅក្នុងផ្សារខេត្តកំពង់ស្ពឺទទួលទាន លុះពេលមួលគម្របដប ក៏ស្រាប់តែឃើញមានរង្វាន់ 100លានរៀល នៅក្នុងគម្របដបតែម្ដង។ ភ្លាមនោះអ្នកនាងពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់អ្នកដែលនៅក្បែរ មកចោមរោមមើល រួមជាមួយនឹងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងគម្របដប។ នេះជាការរៀបរាប់បន្ថែមរបស់អ្នកនាង ណារី។
អ្នកលក់ទឹកអំពៅ ដែលអះអាងថាចូលចិត្តទទួលទានតែបៃតង អ៊ីឈីតាន់ជាប្រចាំ ដោយសារតែវាមានរសជាតិឆ្ងាញ់ បញ្ជាក់ទាំងក្តីរំភើបដូច្នេះ៖«តាំងពីមុនមកអ្នកនាងមិនធ្លាប់នឹកគិតថា អាចមានលុយច្រើនសន្ធឹកសន្ធាប់ដូច្នេះនោះទេ ប៉ុន្តែពេលនេះ តែបៃតង អ៊ីឈីតាន់ បានធ្វើឱ្យជីវិត និងក្រុមគ្រួសាររបស់អ្នកនាង មានភាពល្អប្រសើរហើយ។ ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០លានរៀល អ្នកនាងនឹងយកមួយចំនួនសង់ផ្ទះសម្រាប់ស្នាក់នៅឱ្យបានសមរម្យ ហើយទុកមួយចំណែកទៀត ពង្រីកមុខរបរបន្ថែម ដើម្បីទ្រទ្រង់ជីវភាពទៅថ្ងៃអនាគត»។
គួរបញ្ជាក់ថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំ ចំនួនទឹកប្រាក់ ១០០លានរៀល រហូតដល់ ៧០រង្វាន់, ម៉ូតូ Scoopy i ចំនួន ៧០រង្វាន់, ទូរស័ព្ទ iphone Xs ចំនួន ៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់ អាចជារូបអ្នក ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com