ជាតិ
សង្គមជាតិ
ហាយឡែនឌ័រ បុកឡានដឹកទឹកកក បណ្តាលឲ្យស្លាប់៣នាក់និងរបួសធ្ងន់៣នាក់ នៅកំពង់ស្ពឺ
10, Apr 2019 , 2:59 pm        
រូបភាព
រូបពីស្នងការខេត្តកំពង់ស្ពឺ
រូបពីស្នងការខេត្តកំពង់ស្ពឺ
ស្រ្តី២នាក់និងបុរសម្នាក់ បាត់បង់ជីវិត ហើយស្ត្រីម្នាក់និងបុរស២នាក់ទៀត រងបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងលើផ្លូវជាតិលេខ៤ ត្រង់ចំណុចក្រាំងខ្វាវ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកព្រលឹម នាថ្ងៃ១០ ខែមេសា ២០១៩។



ទំព័រហ្វេសប៊ុករបស់ស្នងការខេត្តកំពង់ស្ពឺ បានបង្ហោះព័ត៌មានថា អ្នកទាំង៦នាក់នោះ ជិះក្នុងរថយន្តហាយឡែនឌ័រ (Highlander) ពណ៌ទឹកមាស។ ស្នងការ អះអាងថា រថយន្តហាយឡែនឌ័រដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះ គឺជារថយន្តឈ្នួល។

ស្នងការ បានប្រាប់ពីដើមហេតុថា រថយន្ដហាយឡែនឌ័រ បានបើកពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចខាងលើ ក៏បានបុកជាមួយរថយន្តហ៊ីយ៉ាន់ដាយពណ៍ស (ដឹកទឹកកក) ក្នុងទិសដៅបញ្រ្ចាសទិសគ្នា។

បើតាមស្នងការ សមត្ថកិច្ច បានបញ្ជូនអ្នករងបួស ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខេត្ដនិងបន្ដទៅរាជធានីភ្នំពេញ។ ចំណែក អ្នកស្លាប់ ប្រគល់ជូនសាច់ញាតិ។ រីឯ រថយន្តដែលបុកគ្នា ត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី៕

Tag:
 គ្រោះថ្នាក់ចរាចរណ៍
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com