អត្ថបទពាណិជ្ជកម្ម
លោក គួច ម៉េង លី ដាក់​សម្ពោធ​សៀវភៅ​ស្នាដៃ​ទី​៦«​គំនិត​រកស៊ី គួច ម៉េង​លី​»
10, Apr 2019 , 4:36 pm        
រូបភាព
ដោយ:
ភ្នំពេញ​កាលពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩ កន្លងទៅនេះ សៀវភៅ​ដែលជា​ស្នារ​ដៃ​ទី​៦ របស់លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី បានដាក់​សម្ពោធ​ជា​ផ្លូវការ នៅឯ Monument Book ក្រោម​វត្តមាន​របស់ លោក​ផ្ទាល់ លោក​ឱ​ពុក អ្នក​ម្ដាយ​របស់លោក និង​ភ្ញៀវកិត្តិយស​ជាច្រើន​ផ្សេងទៀត​។ «​គំនិត​រកស៊ី គួច ម៉េង​លី​» គឺជា​ប្រភេទ​សៀវភៅ​កម្រង​បណ្ដុំ​ទស្សនៈ ស្ដីពី​គំ​និ​រកស៊ី​ដែល​យើង​ងាយ​នឹង​អនុវត្ត​នៅក្នុង​ជិ​វីត​រស់នៅ​ប្រចាំថ្ងៃ​។
 
​កម្រង​បណ្ដុំ​គំនិត​ទាំងអស់​នោះដែរ រួមបញ្ចូល​នូវ​បទពិសោធ​ជាច្រើន ដែល​ស្ដែង​ពី​ការអនុវត្ត​ផ្ទាល់ដៃ នៃ​ជិវិត​ការងារ​របស់​អ្នកនិពន្ធ​ផ្ទាល់​។ សៀវភៅ​ស្នាដៃ​ទី ៦​នេះដែរ បង្ហាញ​ឲ្យ​ឃើញ​ពី​ទ្រឹស្ដី នៃ​កា​អនុវត្ត​ផ្ទាល់ខ្លួន​ក្នុង​ជីវិត​ជា​ធុរកិច្ច (​ជា​គំនិត ជា​ទស្សនទាន ជា​យោបល់ ការយល់ឃើញ និង​បទពិសោធន៍​របស់លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី ក្នុងនាម​ជា​ធុរកិច្ច​ជន​វិស័យ​អប់រំ​ឈានមុខ​គេ​នៅ​កម្ពុជា​)​។ សៀវភៅ ក៏​បង្ហាញ​ផងដែរ ពី​គំនិត​យ៉ាង​សម្បូ​បែប នៃ​យុទ្ធសាស្ត្រ​ធ្វើ​ជំនួញ ប្រក​ដោយ​និរន្តរភាព ក្នុងនោះ​គឺ​ផ្ដល់​វិធីសាស្ត្រ និង​គន្លឹះ​ខ្លះៗ ក្នុងការ​លើទឹក​ចិត្ត ដើម្បី​សម្រេច​គោលដៅ​ជីវិត មិន​ថា​ក្នុង​អាជីព​ការងារ គ្រួសារ កា​សិក្សា និង​សហគមន៍​ជាដើម​។ 


 
​លើសពីនេះ ក៏​ម្នាក់​ផ្នែក​បណ្ដុះ​ឲ្យ​មាន​ភាពក្លាហាន រឹងមាំ មាន​ឆន្ទៈ មនសិការ ការតស៊ូ​ព្យាយាម ម្ចាស់ការ និង​មិន​ប្រញាប់​ចុះចាញ់ ចំពោះ​បញ្ហា​ចំពោះមុខ និង​ជំរុញ​ឲ្យ​មាន​វប្បធម៌​ចែករំលែក ដោយ​ការបរិច្ចាគ​ថវិកា​ដែល​បាន​ពី​សង្គម​ទៅ​ឲ្យ​សង្គម​វិញ​ផងដែរ​។​


 
​លោក គួច ម៉េង​លី បាន​មានប្រសាសន៍​ក្នុង​កម្មវិធី​សម្ពោធ​សៀវភៅ​ស្នាដៃ​ទី​៦ របស់ខ្លួន​ដូច្នេះ​ថា​៖«​ការធ្វើ​ជំនួញ​ជូ​ញ​ដូរ គឺ​ត្រូវ​ត្រៀមលក្ខណៈ​ជាមុន ហើយ​ការត្រៀម​លក្ខណៈ​ធ្វើ​អាជីវកម្ម មានន័យថា មុនពេល​បើក​អាជីវកម្ម​អ្វីមួយ ត្រូវ​សួរ​ខ្លួនឯង​ថា ចង់​ធ្វើ​ជំនួញ​អ្វី ហើយ​គួរ​ត្រៀម​អ្វីខ្លះ ពោល​អ្នកជំនួញ​មិនត្រូវ​រកស៊ី​តាមតែ​ថ្ងៃ​លិច ថ្ងៃ​រះ​នោះ​ទ្បើ​យ​»​។​


 
​គួរ​រំលឹក​ផងដែរ​ថា សៀវភៅ «​គំនិត​រកស៊ី គួច ម៉េង​លី​» នេះ​មាន​កម្រាស់ ៣៤៦ ទំព័រ បោះពុម្ព​លើក​ទី​១ ចំនួន ៣០០០ ក្បាល ហើយ​ថវិកា​ដែល​បានមកពី​ការលក់​សៀវភៅ នឹង​បរិច្ចាគ​ជូន មូលនិធិ ម៉េង​លី ជេ​. គួច​៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com