ជាតិ
សង្គមជាតិ
ក្រសួង មិន​ឲ្យ​រថយន្តឈ្នួល ដឹក​អ្នកដំណើរ​លើស​ចំនួន​និង​ទំនិញ​សំពីងសំពោង​ឡើយ​
10, Apr 2019 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដែលមាន​លោក ស៊ុន ចាន់ថុល ជា​រដ្ឋមន្ត្រី បានចេញ​សេចក្តីណែនាំ​មួយ ជូនទៅ​សមាគម​ដឹកជញ្ជូន​អ្នកដំណើរ ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ និង​អាជីវកម្ម​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងអស់ ដើម្បី​ណែនាំ​ពី​ការដឹក​អ្នកដំណើរ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។


 
​តាមរយៈ​សេចក្តីណែនាំ ក្រសួង​សាធារណការ បាន​ហាម​អ្នកបើកបរ​ទាំងអស់ មិន​ឲ្យ​ផ្ទុក​អ្នកដំណើរ​លើស​ចំណុះ និង​ផ្ទុកទំនិញ​សំពីងសំពោង​ខុស​បច្ចេកទេស​ឡើយ ព្រោះ​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​។ ក្រសួង ក៏បាន​ដាស់តឿន​អ្នកបើកបរ​ផងដែរ ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​និង​យោគយល់​គ្នា​។ លើសពីនេះ ក្រសួង បាន​ប្រាប់​អ្នកបើកបរ​ឲ្យ​រក្សា​តម្លៃ​ធម្មតា​ក្នុង​ការដឹក​អ្នកដំណើរ​។ 
​ក្រសួង បានចាត់ទុក​ការចេញ​សេចក្តីណែនាំ​នេះ​ថា ជាការ​អនុវត្តតាម​ប្រសាសន៍​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​ម្ចាស់​រថយន្តឈ្នួល កុំ​ដំឡើងថ្លៃ​។  
 
​ទន្ទឹមនេះ រដ្ឋាភិបាល បាន​បញ្ចេញ​រថយន្តរ​ដ្ឋ​ដល់​ទៅ​១២០​គ្រឿង ដើម្បី​ដឹក​ប្រជាពលរដ្ឋ​ដោយ​មិន​យកប្រាក់ ក្នុងឱកាស​បុណ្យចូលឆ្នាំ​។ រថយន្ត​ទាំងនោះ នឹងត្រូវ​បញ្ចេញ​នៅ​ថ្ងៃទី​១២ រហូដ​ល់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩ (​រយៈពេល​៧​ថ្ងៃ​)​។  ម្យ៉ាងទៀត ប្រជាពលរដ្ឋ ក៏​អាច​ជិះ​រថភ្លើង​ដោយ​មិន​បង់ប្រាក់​ផងដែរ ក្នុង​រដូវ​បុណ្យចូលឆ្នាំ​៕ 
 

Tag:
 ចូលឆ្នាំ​
  រថយន្តឈ្នួល​
© រក្សាសិទ្ធិដោយ thmeythmey.com