អត្ថបទពាណិជ្ជកម្ម
បុរី ឌឹ វូ​ឌ បង្កើន​ការិយាល័យ​លក់​របស់ខ្លួន ដោយ​ចុះ​MoU​ជាមួយ​ក្រុមហ៊ុន​អចលនវត្ថុ​សិង្ហ​បុរី IPA
10, Apr 2019 , 5:44 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​៨ ខែមេសា ឆ្នាំ​២០១៩ បុរី​ឌឹ​វូ​ឌ និង​ក្រុមហ៊ុន International Property Advisors (IPA) ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​នៃ​ប្រទេស​សិង្ហ​បុរី បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា បង្កើន​ការិយាល័យ​លក់​របស់ខ្លួន ទៅកាន់​ទីតាំង​ថ្មី​ក្នុង​ផ្សារ​ទំនើប អ៊ី​កូ ស្ទ័​រ ដែល មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ទល់មុខ​នឹង The Park Community Mall ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ហាង​ទំនិញ ភោជនីយដ្ឋាន​ល្បីៗ ហាង​កាហ្វេ​ដ៏​ពេញនិយម ក្នុង​តំបន់​បឹង​ស្នោរ​នាពេល​បច្ចុប្បន្ន​។
 
​ក្នុង​ពិធី​ដ៏​ឱឡារិក​នេះ លោកស្រី កាំ​ង ណៃ​គួ​យ អគ្គនាយិកា បុរី ដឺ វូ​ឌ មានប្រសាសន៍ថា ការបង្កើន​ការិយាល័យ​លក់​បន្ថែម មកកាន់​ផ្សារ​ទំនើប អ៊ី​កូ ស្ទ័​រ ធ្វើ​ឲ្យ​អតិថិជន​ដែល​រស់នៅក្នុង​តំបន់​នេះ និង​អ្នក​ដែល​ជិះ​កាត់ កាន់​តែមាន​ភាពងាយស្រួល ក្នុងការ​ចូលមក​សាក​សួរ​ព័ត៌មាន​ព្រមទាំង​អាច​ទៅ​ទស្សនា​គម្រោង​ដោយផ្ទាល់ ដែល​ត្រូវ​ធ្វើដំណើរ​ត្រឹមតែ ៥​នាទី​ប៉ុណ្ណោះ ពី​ការិយាល័យ​លក់​ថ្មី​នេះ​។​


 
​ការចុះ​អនុស្សរណៈ​យោគយល់​រវាង បុរី ដឹ វូ​ឌ និង​ក្រុមហ៊ុន International Property Advisors (IPA) នេះ គឺ​ដើម្បី​ប្រកាស​ជា​ផ្លូវការ អំពី​ការ​សហការគ្នា ដើម្បី​ប្រែក្លាយ បុរី ដឹ​វូ​ឌ ទៅជា​បុរី ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ផ្តល់ជូន​នូវ​ការរស់នៅ​ជួបជុំគ្នា​ដ៏​ប្រណីត សម្រាប់​សមាជិកគ្រួសារ​៣​ជំនាន់ ក្រោម​ដំបូលផ្ទះ​តែមួយ រាប់​ចាប់ពី​កូនតូច លោកប៉ា​អ្នក​ម៉ាក់​វ័យ​កណ្តាល រហូតដល់​លោកតា​លោកយាយ​វ័យ​ជរា ប្រកបដោយ​ផាសុកភាព សុវត្ថិភាព​។ ជាពិសេស​នោះ គឺ​អម​ជាមួយនឹង​ការប្រើប្រាស់​គ្រឿង​បរិក្ខារ សួនច្បារ និង​សេវាកម្ម​ផ្សេងៗ​ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​សុភមង្គល​។ 
 
​លោក Ku Swee Yong អគ្គនាយក​ក្រុមហ៊ុន International Property Advisors (IPA) បាន​បន្ថែមថា​៖«​ពួកយើង​នឹង​នាំយក​គំរូ​ល្អៗ ដែល​អនុវត្ត​ដោយ​អ្នកជំនាញ​គ្រប់គ្រង​បុរី​លំដាប់​អន្តរជាតិ​ទៅលើ​ការរស់នៅ​បែប​សហ​វ័យ បូកផ្សំ​ជាមួយនឹង​តម្រូវការ​សម្រាប់​កា​ររ​ស់​នៅ​របស់​ប្រជាជន​ខ្មែរ ដើម្បី​បង្កើត​បរិយាកាស​រស់នៅ​ជួបជុំគ្នា​បែប​ប្រណីត ក្រោម​ដំបូលផ្ទះ​តែមួយ​ដ៏​អស្ចារ្យ​»​។​


 
​ដើម្បី​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ថ្មី ដែល​ផ្លាស់ប្តូរ​ពី​ការរស់នៅ​ប្រណីត ទៅជា​ការរស់នៅ​ជួបជុំគ្នា​ដ៏​ប្រណីត បុរី ដឹ វូ​ឌ នឹង​ផ្តល់ជូន​កញ្ចប់​បំពាក់​បន្ថែម​ពិសេស សម្រាប់​វីឡា​នីមួយៗ ដូចជា ការប្រើប្រាស់​ឥដ្ឋការ៉ូ​ដែល​មិនមាន​ភាព​រអិល មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់ កូនក្មេង​តូចៗ បំពាក់​បង្កាន់ដៃ​តាម​បន្ទប់ទឹក ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​មនុស្ស​ចាស់ និង​បង្កើន​ការតុបតែង​បែប​ធម្មជាតិ ដើម្បី​ធានា​ជូន​នូវ​បរិយាកាស​រស់នៅ​មួយ ដែលមាន​សុខុមាលភាព​ខ្ពស់ ជូន​ដល់​សមាជិក​ទាំងអស់​នៅក្នុង​ក្រុមគ្រួសារ​។​


 
​គួរបញ្ជាក់​ផងដែរ​ថា បុរី ដឹ វូ​ឌ សាងសង់​វីឡា ៣ ប្រភេទ​គឺ វីឡា​ឃ្វី​ន វីឡា​ភ្លោះ និង​វីឡា​កូនកាត់​។ ជាក់ស្តែង ចំនួន​វីឡា សរុប​នៅសល់​ត្រឹមតែ ១៨ ចុងក្រោយ​តែប៉ុណ្ណោះ​។ ដូច្នេះ​សម្រាប់​អតិថិជន ដែល​កំពុងតែ​ស្វែងរក​វីឡា​បែប​ប្រណីត សម្រាប់​រស់នៅ​ជួបជុំ​គ្រួសារ ឬ​សម្រាប់​ឪពុកម្តាយ​ចាស់ សូមមេត្តា​រួសរាន់​អញ្ជើញ​មកកាន់​ការិយាល័យ​លក់​ថ្មី ដែលមាន​ទីតាំង​ស្ថិតក្នុង​ផ្សារ​ទំនើប អ៊ី​កូ ស្ទ័​រ​។ សហការី​ផ្នែក​លក់ រង់ចាំ​ស្វាគមន៍ ដើម្បី​ផ្តល់ជូន​នូវ​ព័ត៌មាន​លម្អិត និង​ជូន​លោកអ្នក ទៅ​ទស្សនា​គម្រោង​ដោយផ្ទាល់​។ ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​មកកាន់​ទូរស័ព្ទ​លេខ 098 304 333/ 085 900 777 ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com