ជាតិ
មនុស្ស៥០នាក់ ត្រូវបានឃាត់ខ្លួន នៅក្នុងក្លឹបកម្សាន្ត ម៉ៃ អាមី ពាក់ព័ន្ធនឹងករណីគ្រឿងញៀន រូបពីហ្វេសប៊ុកស្នងការនគរបាលរាជធានីភ្នំពេញ
× ភ្នំពេញ៖ សមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស៥០នាក់ នៅក្លឹបកម្សាន្ត ម៉ៃ អាមី ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ ការបង្ក្រាបក្លឹបកម្សាន្តនេះ គឺពាក់ព័ន្ធនឹងករណីគ្រឿង ។ នេះបើតាមស្នងការនគរបាលរាជធានីភ្នំពេញ។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត ដែលបានដឹកនាំកម្លាំងចុះបង្ក្រាបក្លឹបកម្សាន្តនោះ បានអះអាងថា ទីតាំងនេះ ជាកន្លែងលួចលាក់ផលិតសារធាតុញៀនខុសច្បាប់។ តាមរយៈការបង្ក្រាបនេះ សមត្ថកិច្ច បានដកហូតម៉ាស៊ីនផលិតគ្រឿងញៀន និងសារធាតុញៀនមួយចំនួនទៀតផង។បច្ចុប្បន្ន មនុស្ស និងសម្ភារៈ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ការបង្ក្រាបនេះ ធ្វើឡើងក្រោមការអនុញ្ញាតពីលោក លី សុផាន់ណា ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ៕
© រក្សាសិទ្ធិដោយ thmeythmey.com