មនុស្ស​៥០​នាក់ ត្រូវបាន​ឃាត់ខ្លួន នៅក្នុង​ក្លឹប​កម្សាន្ត ម៉ៃ អា​មី ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​
ជាតិ
មនុស្ស​៥០​នាក់ ត្រូវបាន​ឃាត់ខ្លួន នៅក្នុង​ក្លឹប​កម្សាន្ត ម៉ៃ អា​មី ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​
11, Apr 2019 , 9:09 am        
រូបភាព
រូបពីហ្វេសប៊ុកស្នងការនគរបាលរាជធានីភ្នំពេញ
រូបពីហ្វេសប៊ុកស្នងការនគរបាលរាជធានីភ្នំពេញ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សមត្ថកិច្ច បាន​ឃាត់ខ្លួន​មនុស្ស​៥០​នាក់ នៅ​ក្លឹប​កម្សាន្ត ម៉ៃ អា​មី ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ការបង្ក្រាប​ក្លឹប​កម្សាន្ត​នេះ គឺពាក់ព័ន្ធ​នឹង​ករណី​គ្រឿង ។ នេះ​បើតាម​ស្នងការ​នគរ​បាល​រាជធានីភ្នំពេញ​។​

 
​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត ដែល​បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ក្លឹប​កម្សាន្ត​នោះ បាន​អះអាងថា ទីតាំង​នេះ ជា​កន្លែង​លួចលាក់​ផលិត​សារធាតុ​ញៀន​ខុសច្បាប់​។ តាមរយៈ​ការបង្ក្រាប​នេះ សមត្ថកិច្ច បាន​ដកហូត​ម៉ាស៊ីន​ផលិត​គ្រឿងញៀន និង​សារធាតុ​ញៀន​មួយចំនួន​ទៀតផង​។​បច្ចុប្បន្ន មនុស្ស និង​សម្ភារៈ ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ ការបង្ក្រាប​នេះ ធ្វើឡើង​ក្រោម​ការអនុញ្ញាត​ពី​លោក លី សុផាន់​ណា ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

Tag:
 ស ថេត​
  គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com