ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​ដំបៅ​ក្នុង​ក្រពះ​ពោះវៀន សាក​វិធី​នេះ​ទៅនឹង​ឆាប់​ជា​ហើយ​
11, Apr 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ដំបៅ​ក្នុង​ក្រពះ​ពោះវៀន​ភាគច្រើន​បង្កឡើង​ដោយ​ការបង្ក​រោគ​ពី​បាក់តេរី ប៉ុន្តែ​អាស៊ីត​ក្នុង​ក្រពះ​ក៏​អាចធ្វើ​ឲ្យ​កើត​ដំបៅ​បាន​ដូចគ្នា ហើយ​មានការ​ឈឺចាប់​ខ្លាំង​ថែមទៀត​។



ទោះបីជា​យ៉ាងណាក៏ដោយ ខាងក្រោម​នេះ ខ្ញុំ​សូម​បង្ហាញ​អំពី​វិធី​ខ្លះៗ​ដើម្បី​ជួយ​ឲ្យ​ដំបៅ​ក្នុង​ក្រពះ​ពោះវៀន​ឆាប់​ជា​វិញ​៖
 
•​ ​កុំ​ជក់បារី​
•​ ​ចៀសវាង​ថ្នាំ​ប្រឆាំង​ការ​រលាក​ដូចជា Ibuprofen ឬ Aspirin 
•​ ​ចូរ​ចៀសវាង​អាហារ និង​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន និង​គ្រឿង​ស្រវឹង​
•​ ​បើសិនជា​អាហារ​ហិ​រ​ធ្វើ​ឲ្យ​អ្នក​ក្រហាយ​ដើមទ្រូង ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​អាហារ​ទាំងនេះ​
•​ ​ចូរ​ចៀសវាង​អាហារ ឬ​ភេសជ្ជៈ​ទាំងឡាយណា​ដែល​អ្នក​ដឹងថា ធ្វើ​ឲ្យ​ឈឺចាប់ ឬ​មិនមាន​ផាសុកភាព​ក្នុង​ពោះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com