ជាតិ
សេដ្ឋកិច្ច
CDC សម្រេច​ឲ្យ​ក្រុមហ៊ុន​៦ ដែលមាន​ទំហំ​ទឹកប្រាក់​ជាង​២២​លាន​ដុល្លារ វិនិយោគ​នៅ​កម្ពុជា​
11, Apr 2019 , 11:22 am        
រូបភាព
​ភ្នំពេញ​៖ ក្រុមហ៊ុន​ចំនួន​៦ ដែល​បាន​ស្នើសុំ​វិនិយោគ​នៅ​កម្ពុជា​នោះ បានទទួល​សិទ្ធិ​ជា​ផ្លូវការ​ពី​គណៈកម្មាធិការ​វិនិយោគ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា តាមរយៈ​ការចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​។

 
​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គម្រោង​ក្រុមហ៊ុន​ទាំង​៦​នោះ មាន​ទឹកប្រាក់​សរុប​ជាង​២២​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ របស់​ក្រុមហ៊ុន TTHS RUBBER CO., LTD មាន​ទឹកប្រាក់​២, ៧​លាន​ដុល្លារ​អាមេរិក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទ្ប ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​
 
​ចំណែក​ក្រុមហ៊ុន SAI DI HANDBAG CO., LTD. គ្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​វល្លិ​សរ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ គម្រោង​នេះ មាន​ទុនវិនិយោគ​ប្រមាណ ៤, ៥​លាន​ដុល្លារ​អាមេរិក ។ រីឯ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ របស់​ក្រម​ហ៊ុន GARCHI HUNG CO., LTD. វិញ មាន​ទុនវិនិយោគ​ប្រមាណ ២, ៦​លាន​ដុល្លារ​អាមេរិក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
 
​ដោយឡែក​ក្រុមហ៊ុន KAMFOR RECYCLE PULP AND PAPER CO., LTD. មាន​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយមាន​ទុនវិនិយោគ​ប្រមាណ ៥, ១​លាន​ដុល្លារ​អាមេរិក​។ សម្រាប់​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់រ​បស់​ក្រុមហ៊ុន WING HUNG TU INDUSTRIAL (CAMBODIA) CO., LTD.​មាន​ទុនវិនិយោគ​ប្រមាណ ២, ២​លាន​ដុល្លារ​អាមេរិក ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​
 
​ក្រុមហ៊ុន WING HUNG TU INDUSTRIAL (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ២, ២​លាន​ដុល្លារ​អាមេរិក ។ គម្រោង​ទាំង​៦​នេះ អាចបង្កើត​ការងារ​ជូន​ពលរដ្ឋ ៣,២៧៤​កន្លែង​៕
 

Tag:
 CDC
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com