ភ្នាក់ងារទេសចរណ៍ដែលរៀបចំដំណើរកម្សាន្តនៅជប៉ុន បានអះអាងពីគំហុកនៃចំនួនភ្ញៀវទេសចរផងដែរ។ អ្នកស្រី Sara Marco នាយិកាក្រុមហ៊ុន JRailPass.com ដែលជាដៃគូផ្នែកលក់កញ្ចប់ទស្សនកិច្ចនៅជប៉ុន បានអះអាងថា ក្រុមហ៊ុនរបស់ខ្លួនលក់បានជាកំណត់ត្រានៅឆ្នាំនេះ ដោយទេសចរជាច្រើនចង់ឃើញសម្រស់ផ្កាសាគួរ៉ាចុងក្រោយបំផុតនៃសម័យកាលរបស់អធិរាជ អាគីហ៊ីតុ។
កាលពីឆ្នាំ២០១៨ ជប៉ុនជាប់ជាគោលដៅទេសចរណ៍កំពូលប្រចាំឆ្នាំ (Travel and Leisure’s Destination of the Year) ហើយក៏ត្រូវបានចាត់ទុកជាប្រទេសដែលមានសុវត្ថិភាពបំផុតសម្រាប់ទេសចរណ៍ ជាពិសេសអ្នកដែលចូលចិត្តធ្វើដំណើរតែម្នាក់ឯងផងដែរ។ សារព័ត៌មាន ThmeyThmey សូមបង្ហាញនូវទិដ្ឋភាពដូចខាងក្រោម៖