កីឡាអន្តរជាតិ
អន្តរជាតិ
​កាដូ​នាឡិកា​ថ្លៃ​បង្ខំ​ឲ្យ​លោក Reinhard ប្រកាស​ចុះ​ពី​តំណែង​ជា​បន្តបន្ទាប់​ក្នុង​បាល់ទាត់​
11, Apr 2019 , 3:49 pm        
រូបភាព
លោក Reinhard Grindel
លោក Reinhard Grindel
​អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) លោក Reinhard Grindel បានប្រកាស​លាលែង​ពី​តំណែង​ជា​គណៈ​គ្រប់គ្រង​កីឡាបាល់ទាត់​ប្រចាំ​តំបន់​អឺរ៉ុប​នេះ និង​លាឈប់​ពី​តំណែង​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA​។ ការលាលែង​ដ៏​ភ្ញាក់ផ្អើល​នេះ បន្ទាប់ពី​លោក Reinhard ទទួល​កាដូ​ដែលមាន​តម្លៃ​ពី​មិត្ត​រួមការ​ងារ​។​


 
​លោក Reinhard វ័យ ៥៧ ឆ្នាំ​រូបនេះ​ក៏​ទើប​លាឈប់​ពី​តំណែង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាល្លឺម៉ង់ (GFA) ផងដែរ​កាលពី​សប្តាហ៍​មុន​បន្ទាប់ពី​មានការ​ចោទប្រកាន់ថា​លោក​បានទទួល​កាដូ​នាឡិកា​ដែលមាន​តម្លៃ​ថ្លៃ​ពី​មិត្ត​រួមការ​ងារ​ម្នាក់​។​
 
​បុរស​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បដិសេធថា​មិនបាន​ប្រព្រឹត្ត​កំហុស​អ្វី​ទេ​មុនពេល​ប្រកាស​ចុះចេញ​ពី​តួនាទី​សំខាន់ៗ​ទាំង​៣​របស់លោក នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩​នេះ​។​
Reinhard បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក​ត្រូវ​ការការពារ​កេរ្តិ៍ឈ្មោះ​របស់ UEFA ហើយ​លោក​ក៏​មិន​ចង់​ដាក់បន្ទុក​ដល់ FIFA ដែល​កំពុង​ដើរ​ឆ្ពោះទៅរក​តម្លាភាព​និង​អភិបាលកិច្ច​ល្អ​នោះទេ​។​
 
​មុន​ការចុះ​ចេញពី​តំណែង​ដែល​ទទួលបាន​ប្រាក់​ឈ្នួល​១,៨​លាន​ដុល្លារ​ក្នុង​មួយខែ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​លោក Reinhard បាន​ទទួលរង​ការរិះគន់​ផងដែរ​កាលពី​ឆ្នាំមុន ជុំវិញ​ការចូលនិវត្តន៍​របស់ Mesut Ozil ពី​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​។​
 
​ខ្សែបម្រើ Arsenal រូបនេះ​បានប្រកាស​ចែកផ្លូវ​ពី​ក្រុម​ជម្រើសជាតិ​បន្ទាប់ពី​អាល្លឺម៉ង់​ធ្លាក់​ចេញពី World Cup នៅ​រុស្សី​ត្រឹម​វគ្គ​ចែក​ពូ​ល និង​បញ្ហា​ចម្រូងចម្រាស​ក្រោយ​រូបគេ​ជួប​ប្រធានាធិបតី​តួ​ក​គី​លោក Recep Tayyip Erdogan នៅមុន​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នោះ​៕
 

Tag:
 បាល់ទាត់​
  UEFA
  FIFA
  Reinhard Grindel
© រក្សាសិទ្ធិដោយ thmeythmey.com