ជាតិ
សង្គមជាតិ
នាង យិន ម៉ា​ណា សុំ​នៅក្រៅ​ឃុំ តែ​ត្រូវបដិសេធ​
11, Apr 2019 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នាង យិន ឃុន​ម៉ី ហៅ យិន ម៉ា​ណា បាន​ឲ្យ​មេធាវី​ដាក់​សំណើសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ប៉ុន្តែ ចៅក្រម​ស៊ើបសួរ មិន​យល់ព្រម​។ លោក ឌី បូរី​ម៉ា មេធាវី​របស់​នាង យិន ម៉ា​ណា ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​តាម​ទូរ​សព្ទ​ថា ការសម្រេច​នេះ គឺជា​សិទ្ធិ​និង​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ​។


 
​លោក​មេធាវី មិនបាន​បញ្ជាក់​ឡើយ ពី​ហេតុផល ដែល​ចៅក្រម​ស៊ើបសួរ បដិសេធ​សំណើ​របស់​កូនក្តី​លោក​។ លោក បកស្រាយ​ថា សំណុំ​រឿងនេះ កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការ​ស៊ើបសួរ ដូច្នេះ លោក មិនអាច​និយាយ​អ្វី​ច្រើន​ទេ​។ 
 
​នាង យិន ម៉ា​ណា បាន​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​រុស្សី ក្រោម​ហេតុផល​ថា​ថប់ដង្ហើម​។ សារព័ត៌មាន​មួយចំនួន ផ្សាយ​ថា នាង​ត្រូវបាន​បញ្ជូនទៅ​ពន្ធនាគារ​ភ្នំពេញ​វិញ​ហើយ ក្រោយ​បាន​ធូរស្បើយ​។ 
 
​នាង យិន ម៉ា​ណា ដែល​គេ​ដឹងថា​ជា​កូនអ្នកមាន​ម្នាក់ បាន​រង​ពីបទ​បើកបរ​ធ្វេស​ប្រហែល ក្រោយ​នាង បាន​បើក​រថយន្តបុក​កញ្ញា ឌុំ រី​ដា និស្សិត​ឆ្នាំ​ទី​៤ ឲ្យ​ស្លាប់ កាលពីពេល​ថ្មីៗ​នេះ​។ គ្រួសារ​របស់​នាង យិន ម៉ា​ណា បាន​បង់ប្រាក់​៧​ម៉ឺន​ដុល្លារ ជូនទៅ​គ្រួសារ​របស់​កញ្ញា ឌុំ រី​ដា​៕ 

Tag:
 យិន ម៉ា​ណា​
  តុលាការ​
  មេធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com