កីឡាអន្តរជាតិ
អន្តរជាតិ
Europa៖ Arsenal ស្វាគមន៍ Napoli រីឯ Chelsea ទៅជួប Slavia Prague ក្នុងចំណោម៤គូយប់នេះ
× ក្រុមកាំភ្លើងធំ Arsenal នឹងបើទ្វារកីឡដ្ឋាន Emirates ដើម្បីទទួលភ្ញៀវ Napol ក្នុងការប្រកួតជើងទី១ វគ្គ១/៤ផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Europa League ខណៈ Chelsea ត្រូវធ្វើដំណើរទៅទឹកដីរបស់ Slavia Prague នៅរាត្រីថ្ងៃទី១១ ខែមេសា វេលាម៉ោង ២:០០នាទីអាធ្រាត្រ [ម៉ោងនៅកម្ពុជា]។
ក្រៅពីជំនួបរវាងក្រុមទាំង៤ខាងលើ ក៏មានការជួបគ្នាចំនួន២គូទៀតដែរក្នុងនោះ Benfica ក្រុមពីព័រទុយហ្គាល់ប៉ះ Eintracht Frankfurt ពីអាល្លឺម៉ង់ និង Villarreal តទល់ជាមួយ Valencia ដែលក្រុមទាំងពីមកពីអេស្ប៉ាញដូចគ្នា។
គូពិសេសជាងគេនៅយប់នេះគឺការប៉ះគ្នារវាងក្រុមពីអង់គ្លេស Arsenal ទល់នឹងក្រុមពីអ៊ីតាលី Napoli ដែលក្រុមទាំងពីរសុទ្ធសឹងជាក្រុមដែលទទួលស្គាល់ថាខ្លាំងពីលីគក្នុងស្រុករៀងៗខ្លួន។
ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Unai Emery ធ្លាប់ប៉ះគ្នាជាមួយក្រុមដែលដឹកនាំដោយលោក Carlo Ancelotti នេះតែ២ដងប៉ុណ្ណោះក្នុងក្របខណ្ឌ Champions League វគ្គសន្សំពិន្ទុនារដូវកាល២០១៣-១៤។
កាលនោះ Arsenal បានយកឈ្នះ Napoli ២-០ ជើងទី១នៅឯកីឡដ្ឋាន Emirates មុនពេលចាញ់ Napoli វិញក្នុងលទ្ធផលដូចគ្នាពិន្ទុដូចគ្នានេះនៅកីឡដ្ឋាន Stadio San Paolo៕
Tag:
បាល់ទាត់
UEFA Europa League
© រក្សាសិទ្ធិដោយ thmeythmey.com