ជាតិ
បុគ្គលិក​ស៊ីន ទ្រី ឈប់​៤​ថ្ងៃ អាជ្ញាធរ ប្រាប់​ពលរដ្ឋ​កុំ​ឲ្យ​ដាក់​សំរាម​តាមផ្លូវ​សាធារណៈ
12, Apr 2019 , 7:59 am        
រូបភាព
​ក្រុមហ៊ុន ស៊ីន ទ្រី អនុញ្ញាត​ឲ្យ​បុគ្គលិក ឈប់សម្រាក​ពីថ្ងៃ​ទី​១៤ ដល់​១៧ ខែមេសា ឆ្នាំ​២០១៩ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ ជូនដំណឹង​ថា ក្នុងអំឡុង​ពេលនេះ ការប្រមូល​សំរាម នឹងមិន​ត្រូវបាន​អនុវត្ត​ពេញលេញ​ឡើយ​។


 
​តាមរយៈ​សេចក្តីជូនដំណឹង រដ្ឋបាល​រាជធានី​ភ្នំពេញ បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ កុំ​បញ្ចេញ​សំរាម​ទៅ​ដាក់​តាមផ្លូវ​សាធារណៈ ដោយ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​នៅក្នុង​ទីតាំង​រៀងៗ​ខ្លួន​ជា​បណ្តោះអាសន្ន​សិន ដើម្បី​រក្សា​សោភ័ណភាព​និង​អនាម័យ​៕ 

Tag:
 សំរាម​
  ស៊ីន ទ្រី​
  ចូលឆ្នាំ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com