ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី​តេ​ជោ ដែល​ទើប​សម្ពោធ​ថ្មី រង់ចាំ​ជួយ​អ្នក​ចង់​បង្កើត Startup
12, Apr 2019 , 9:29 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី​តេ​ជោ ដែលជា​អង្គភាព​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បើកសម្ពោធ​នៅ​ថ្ងៃទី​៨​ខែមេសា ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ មជ្ឈមណ្ឌល​នេះ ជា​កន្លែង​ផ្ដល់​ការតម្រង់ទិស ណែនាំ គាំទ្រ​បច្ចេកទេស ដល់​អ្នក​ចង់​បង្កើត​ធុរកិច្ច​ថ្មី​ផ្អែកលើ​បច្ចេកវិទ្យា (Tech-Startup) ។ លោក​បណ្ឌិត តាំង ងួន​លី នាយក​មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី​តេ​ជោ បាន​ឲ្យ​ដឹងថា មជ្ឈមណ្ឌល​នេះ​បង្កើតឡើង​ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល ទាក់ទង​ការរៀបចំ​ខ្លួន​សម្រាប់​សេដ្ឋ​កិច្ច​ឌីជីថល និង​ការគាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។​


 


​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​បណ្ឌិត តាំង ងួន​លី នាយក​មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី​តេ​ជោ (www.techostartup.center) ដូចតទៅ​នេះ​៖



 
​មជ្ឈមណ្ឌល​នេះ នឹង​ជួយ​ជាសំខាន់​ទៅលើ​ការផ្ទៀងផ្ទាត់  ថា​គំនិត​របស់​អ្នក​ដែល​ចង់​បង្កើត Tech-Startup នោះ អាច​យកមក​ផលិត​ជា​ផលិតផល ឬ​សេវា ជាក់ស្ដែង​លើ​ទីផ្សារ​បានដែរ​ទេ ឬ​និយាយថា​អាចធ្វើ​ជា​ម៉ូ​ឌែ​ល​អាជីវកម្ម​ដែរ ឬទេ​? បើ​គំនិត​អាជីវកម្ម​នោះ អាច​ចូល​ទីផ្សារ​បាន ក្រុមការងារ​មជ្ឈមណ្ឌល​នេះ​នឹង​នៅចាំ​ជួយ​ក្នុង​រយៈពេល​ជាធម្មតា ៣​ទៅ​៦​ខែ ក្នុងដំណាក់កាល ដែល​ហៅថា​សាកល្បង​ម៉ូ​ឌែ​ល​អាជីវកម្ម​ថ្មី​មួយ​នេះ​។ ហើយ​ការជួយ​ទាំងនេះ មិន​គិត​កម្រៃ​សេវា​នោះទេ​៕
 

Tag:
 តាំង ងួន​លី​
  មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី​តេ​ជោ​
© រក្សាសិទ្ធិដោយ thmeythmey.com