ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ ដែលទើបសម្ពោធថ្មី រង់ចាំជួយអ្នកចង់បង្កើត Startup
× ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ ដែលជាអង្គភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកសម្ពោធនៅថ្ងៃទី៨ខែមេសា ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មជ្ឈមណ្ឌលនេះ ជាកន្លែងផ្ដល់ការតម្រង់ទិស ណែនាំ គាំទ្របច្ចេកទេស ដល់អ្នកចង់បង្កើតធុរកិច្ចថ្មីផ្អែកលើបច្ចេកវិទ្យា (Tech-Startup) ។ លោកបណ្ឌិត តាំង ងួនលី នាយកមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ បានឲ្យដឹងថា មជ្ឈមណ្ឌលនេះបង្កើតឡើងស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាល ទាក់ទងការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងការគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងបណ្ឌិត តាំង ងួនលី នាយកមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ (www.techostartup.center) ដូចតទៅនេះ៖
មជ្ឈមណ្ឌលនេះ នឹងជួយជាសំខាន់ទៅលើការផ្ទៀងផ្ទាត់ ថាគំនិតរបស់អ្នកដែលចង់បង្កើត Tech-Startup នោះ អាចយកមកផលិតជាផលិតផល ឬសេវា ជាក់ស្ដែងលើទីផ្សារបានដែរទេ ឬនិយាយថាអាចធ្វើជាម៉ូឌែលអាជីវកម្មដែរ ឬទេ? បើគំនិតអាជីវកម្មនោះ អាចចូលទីផ្សារបាន ក្រុមការងារមជ្ឈមណ្ឌលនេះនឹងនៅចាំជួយក្នុងរយៈពេលជាធម្មតា ៣ទៅ៦ខែ ក្នុងដំណាក់កាល ដែលហៅថាសាកល្បងម៉ូឌែលអាជីវកម្មថ្មីមួយនេះ។ ហើយការជួយទាំងនេះ មិនគិតកម្រៃសេវានោះទេ៕
Tag:
តាំង ងួនលី
មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ
© រក្សាសិទ្ធិដោយ thmeythmey.com