ជាតិ
សង្គមជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ប្រាប់​ឲ្យ​តៃកុង​រថយន្តក្រុង​របស់រ​ដ្ឋ ត្រូវ​បើកបរ​ប្រុងប្រយ័ត្ន និង​កុំ​​ជែង​គ្នា​
12, Apr 2019 , 10:21 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ជាថ្មី​ម្ដងទៀត សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​តាម​រថយន្តក្រុង​១២០​គ្រឿង ដែល​រដ្ឋាភិបាល​ផ្ដល់​សេវា​ដឹកជញ្ជូន ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៨ មេសា​។ បើតាម​សម្ដេច ហ៊ុន សែន ការដាក់​ដំណើរការ​រថយន្ត​ទាំង​១២០​គ្រឿង​នេះ គឺ​ដើម្បី​កាត់បន្ថយ​ការចំណាយ​លើ​ថ្លៃ​ធ្វើដំណើរ​របស់​ពលរដ្ឋ​។​

 
​ប៉ុន្តែ​ដើម្បី​ធានា​សុវត្ថិភាព​ធ្វើដំណើរ​របស់​ពលរដ្ឋ​នោះ ប្រមុខ​រដ្ឋាភិបាល ក៏​ប្រាប់​ឲ្យ​តៃកុង​បើកបរ​រថយន្តក្រុង​ទាំង​១២០​នេះ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​បើកបរ​គោរព​ច្បាប់ និង​កុំ​​ជែង​គ្នា​។ ជាពិសេស​កុំ​ផឹក​គ្រឿង​ស្រវឹង​ក្នុងពេល​បើកបរ​៕
 
 
 

Tag:
 ​ហ៊ុន សែន​
  ចូលឆ្នាំ​
© រក្សាសិទ្ធិដោយ thmeythmey.com