កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
F1៖ Hamilton មាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​៥៧​លាន​ដុល្លារ ខណៈ​កីឡាករ​ថៃ Albon បាន​ត្រឹម​១៧​ម៉ឺន​ដុល្លារ​
15, Apr 2019 , 5:00 pm        
រូបភាព
​កីឡា​ប្រណាំង​រថយន្ត Formula One ជា​ប្រភេទ​កីឡា​ដ៏​ល្បីល្បាញ និង​មាន​ប្រជាប្រិយ​បំផុត​មួយ​លើ​លោក ដែលមាន​កីឡាករ​ចូលរួម​ប្រណាំង​ចំនួន​២០​រូប​។ Lewis Hamilton បាន​ក្លាយជា​អ្នក​ប្រណាំង​រថយន្ត F1 ដែល​ទទួលបាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​រហូតដល់ ៥៧​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​រដូវ​កាល សម្រាប់​រដូវ​កាល ២០១៩ នេះ តាម​ពីក្រោយ​ដោយ គូប្រជែង Sebastian Vettel ៤៥​លាន​ដុល្លារ និង Daniel Ricciardo ១៧​លាន​ដុល្លារ​។​



Hamilton អ្នក​ប្រណាំង​សញ្ជាតិ​អង់គ្លេស វ័យ​៣៤​ឆ្នាំ ដែល​បើកបរ​ឲ្យ​ក្រុម Mercedes បានឈ្នះ​ជើងឯក F1 នៅ​រដូវ​កាល​២០១៨ និង​ជា​ម្ចាស់​ជើងឯក​៥​សម័យ​ផងដែរ​។​



Sebastian Vettel អ្នក​ប្រ​ណាំ​សញ្ជាតិ​អាល្លឺម៉ង់​ដែល​បើកបរ​ឲ្យ​ក្រុម Ferrari ទទួលបាន​ត្រឹម​រងជើង​ឯក​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​មុខ ខណៈ Daniel Ricciardo បាន​ចំណាត់ថ្នាក់​ទី​៤​។​
 
អ្នក​ប្រណាំង​របស់​អូស្ត្រាលី Ricciardo ដែល​បើកបរ​ឲ្យ​ក្រុម Red Bull បាន​ហក់​ទៅកាន់​ចំណាត់ថ្នាក់​ទី​៣​ក្នុងនាម​កីឡាករ​ដែល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​រដូវ​កាល​នេះ គឺ​បន្ទាប់ពី Fernando Alonso បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​ប្រណាំង​នេះ​។​



Rookie Alexander Albon អ្នក​ប្រណាំង​សញ្ជាតិ​ថៃ​-​អង់គ្លេស ដែល​បើកបរ​ឲ្យ​ក្រុម Toro Roso មាន​ប្រាក់​ឈ្នួល​ទាប​ជាងគេ​បំផុត​ក្នុងចំណោម​កីឡាករ​ទាំង​២០​រូប ដោយ​ទទួលបាន​ត្រឹម ១៧០០០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​រដូវ​កាល​។​

​ខាងក្រោយ​នេះ​ជា​កីឡាករ​ប្រណាំង​រថយន្ត F1 ទាំង​២០​រូប​ដែល​ទទួលបាន​ប្រាក់​ឈ្នួល​ប្រចាំ​មួយ​រដូវ​កាល​២០១៩​នេះ​៖

​កីឡាករ​         ​ក្រុម​ ​             ប្រាក់​ឈ្នួល​

១- Lewis Hamilton​ ​Mercedes​     ​៥៧​លាន​ដុល្លារ​
២- Sebastian Vettel​ ​`​ ​Ferrari​     ​៤៥​លាន​ដុល្លារ​
៣- Daniel Ricciardo​        ​Renault​ ​            ១៧​លាន​ដុល្លារ​
៤- Max Verstappen​ ​Red Bull​            ​ ១៣,៥​លាន​ដុល្លារ​
៥- Valtteri Bottas​ ​Mercedes​ ​    ៨,៥​លាន​ដុល្លារ​
៦- Kimi Raikkonen​ ​Sauber​ ​            ៤,៥​លាន​ដុល្លារ​
៧- Nico Hulkenberg​ ​​Renault​             ​៤,៥​លាន​ដុល្លារ​
៨- Carlos Sainz​ ​McLaren​ ​            ៤​លាន​ដុល្លារ​
៩- Charles Leclerc​ ​Ferrari​     ​៣,៥​លាន​ដុល្លារ​
១០- Sergio Perez​ ​Racing Point​ ​    ៣,៥​លាន​ដុល្លារ​
១១- Romain Grosjean​ ​Haas​     ​១,៨​លាន​ដុល្លារ​
១២- Pierre Gasly​ ​Red Bull​ ​            ១,៤​លាន​ដុល្លារ​
១៣- Lance Stroll​ ​Racing Point​ ​    ១,២​លាន​ដុល្លារ​
១៤- Kevin Magnussen​ ​Haas​ ​    ១,២​លាន​ដុល្លារ​
១៥- Robert Kubica​ ​Williams​ ​            ៥៧​ម៉ឺន​ដុល្លារ​
១៦- Daniil Kvyat​ ​Toro Rosso​ ​    ៣០​ម៉ឺន​ដុល្លារ​
១៧- Lando Norris​ ​McLaren​ ​            ២៦​ម៉ឺន​ដុល្លារ​
១៨- Antonio Giovinazzi​ ​Sauber​             ​២៣​ម៉ឺន​ដុល្លារ​
១៩- George Russell​ ​Williams​ ​            ១៨​ម៉ឺន​ដុល្លារ​
២០- Alexander Albon​ ​Toro Rosso​     ​១៧​ម៉ឺន​ដុល្លារ​
 

Tag:
 ប្រណាំង​រថយន្ត​
  Formula One
  Lewis Hamilton
© រក្សាសិទ្ធិដោយ thmeythmey.com