ជាតិ
ចូលឆ្នាំ​៖ កម្ពុជា នឹងមាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​ខ្សោយ​ទៅ​បង្គួរ​ទូទាំងប្រទេស
13, Apr 2019 , 6:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី ១២-១៧ មេសា កម្ពុជា​នឹង​ទទួល​ឥទ្ធិពល នៃ​សម្ពាធ​ទាប​ដែល​កើត​មកពី​សមុទ្រ​ចិន​ខាងត្បូង ជាហេតុ​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​បន្ត ពី​កម្រិត​ខ្សោយ​ទៅ​បង្គួរ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។  នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម​។

 
 
​ក្រសួង​ជំនាញ​នេះ ក៏​អំពាវនាវ​ឲ្យ​សាធារណជន ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ ពិសេស​ខ្ស​ល់​កន្ត្រាក់​ផងដែរ​។ ទន្ទឹមនឹងនោះ  ក្រសួង​ធនធានទឹក ក៏​ស្នើ​ពលរដ្ឋ​ឲ្យ​យកចិត្តទុកដាក់ ថែរក្សា​ទឹក​ទុក​ប្រើប្រាស់​ផងដែរ ព្រោះ​រដូវវស្សា​នៅមាន​រយៈពេល​មួយ​វែង​បង្គួរ គួបផ្សំ​នឹង​កម្តៅ​ក្តៅ និង​រំហួត​ខ្ពស់​៕
 
 
 
 

Tag:
 អាកាសធាតុ​
  ភ្លៀង​
 ​កៅ្ត​
© រក្សាសិទ្ធិដោយ thmeythmey.com