ជាតិ
សង្គមជាតិ
ចូលឆ្នាំ​ថ្ងៃទី​១ ទី​២ ទី​៣ ត្រូវធ្វើ​អ្វីខ្លះ​?
13, Apr 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​តាម​ទំនៀមទម្លាប់ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ត្រូវ​រៀបចំឡើង​រយៈពេល​៣​ថ្ងៃ ដោយ​មានការ​ប្រារព្ធ​កម្មវិធី​ទៅតាម​ថ្ងៃ​នីមួយៗ​។ មុន​ថ្ងៃ​ចូលឆ្នាំ​មកដល់ ប្រជាពលរដ្ឋ​បានរៀបចំ​ផ្ទះសម្បែង ទិញ​សម្លៀកបំពាក់​ថ្មី និង​រៀបចំ​សម្ភារ​ទុក​ជូន​ដល់​ឪ​ពុ​ម្ដាយ និង ជីដូន​ជីតា​។​



​តាំងពី​បុរាណកាល​មក ថ្ងៃទី​១​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី គេ​ឲ្យ​ឈ្មោះថា ថ្ងៃ​សង្ក្រាន្ត ដែល​ប្រជាពលរដ្ឋ តែងតែ​រៀបចំ​គ្រឿង​សក្ការ ដើម្បី​ទទួល​ទេវតា​។ ក្រោយពី​រៀបចំ​កម្មវិធី​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី​ហើយ ជា​ទម្លាប់ ប្រជាពលរដ្ឋ​ខ្មែរ នាំគ្នា​ទៅ​វត្ត​រាប់បាត្រ បង្សុកូល ពូន​ភ្នំខ្សាច់ និង​ស្តាប់ធម៌​ទេសនា​។ 
 
​ចូល​មកដល់​ថ្ងៃទី​២ ហៅថា ថ្ងៃ​វ័ន​ប័ត ដែល​ពលរដ្ឋ​ខ្មែរ​រៀបចំ​ជូន​ទេយ្យវត្ថុ ដល់​លោកអ្នក​មានគុណ ចែកទាន​ដល់​អ្នក​ទ័លក្រ និង​នាំគ្នា​ទៅ​វត្ត​ដូច​ថ្ងៃទី​១​ដែរ​។​
 
​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ គេ​ហៅថា​ថ្ងៃ​ឡើងស័ក​។ តាម​ទំនៀមទម្លាប់​ខ្មែរ គេ​នាំគ្នា​ទៅ​ឆ្លងបុណ្យ​នៅ​វត្ត ដើម្បី​រាប់បាត្រ បង្សុកូល ពូន​ភ្នំខ្សាច់ ស្តាប់ធម៌​ទេសនា និង​ជាពិសេស គឺ​ធ្វើ​ពិធី ស្រង់​ព្រះ ដើម្បី​ទទួលបាន​ពរជ័យ សិរី​សួស្ដី​សម្រាប់​ឆ្នាំ​ថ្មី​៕

Tag:
 ចូលឆ្នាំ​
  ពិធី​ក្នុង​ថ្ងៃ​ទាំង​៣
© រក្សាសិទ្ធិដោយ thmeythmey.com