ជាតិ
២៥ខេត្ត/រាជធានី
ស្វែងយល់​ពី​ពិធីបុណ្យ​ចូលឆ្នាំ​កម្ពុជា​និង​ថៃ
15, Apr 2019 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​រៀងរាល់​ពាក់កណ្តាល​ខែមេសា​ជា​រៀងរាល់ឆ្នាំ ពិធីបុណ្យ​ប្រពៃណី​មួយ​តាមបែប​ព្រះពុទ្ធសាសនា ថេរវាទ ត្រូវបាន​គេ​រៀបចំ​ប្រារព្ធ​ឡើង នៅក្នុង​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដូចជា​កម្ពុជា ថៃ ឡាវ និង​មី​យ៉ាន់​ម៉ា ។ នៅក្នុង​ប្រទេស​ថៃ​ពិធីបុណ្យ​នេះ​ត្រូវបាន​គេ​ហៅ​ជា​ភាសា​ថៃ​ថា សង្ក្រាន្ត នៅ​កម្ពុជា គេ​ហៅថា ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ នៅក្នុង​ប្រទេស​ឡាវ គឺ Bun Pi Mai និង​នៅ​មី​យ៉ាន់​ម៉ា​គឺ Thingyang​។ ប្រទេស​នីមួយៗ បានកំណត់​ឈ្មោះ​នៃ​ពិធីបុណ្យ​ខុសប្លែកគ្នា ដូច្នេះ​អត្ថន័យ​នៃ​ពិធីបុណ្យ​នេះ​ក៏​ត្រូវបាន​គេ​កំណត់​ប្លែក​ផ្សេងៗ​គ្នា​ផងដែរ​។​ដូច្នេះហើយ​សូម​ប្រិយមិត្ត​អ្នកអាន​ទាំងអស់​ស្វែងយល់ថា ការរៀបចំ និង​កំណត់​ឈ្មោះ​នេះ បានបង្ហាញ​ពី​ភាពខុសគ្នា​បែបណា​ខ្លះទៅ​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​នោះ​៖

 
 
១. សម្រាប់​ប្រទេស​ថៃ  គេ​ហៅថា « សង្ក្រាន្ត​»
 
ពាក្យ​ថា​សង្ក្រាន្ត​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ពិធីបុណ្យ​ទឹក​មួយ ដែល​ប្រជាជន​ថៃ​ជឿជាក់ថា ទឹក​អាចជួយ​ជម្រះ​អោយអស់​នូវ​ឧបទ្រពចង្រៃ សំណាងអាក្រក់​ជាដើម​នោះ ដូច្នេះហើយ​ទើប​ប្រជាជន​ថៃ​ភាគច្រើន​នៅក្នុងពេល​បុណ្យ​សង្ក្រាន្ត​នេះ ពួកគេ​ចូលចិត្ត​បាចទឹក​ដាក់គ្នា​ទៅវិញទៅមក និង​ប៉ាត​ម្សៅ​គ្នា​ផង​នោះ​។ សង្ក្រាន្ត​ចាប់​ផ្តើមឡើង​នៅ​ថ្ងៃ​១៣​ខែមេសា ហើយ​នៅក្នុង​អំឡុង​ចូលឆ្នាំ​៣​ថ្ងៃនេះ ប្រជាជន​ថៃ​ចូលចិត្ត​ជួបជុំ​ក្រុមគ្រួសារ ហើយ​បោ​សម្អាតផ្ទះ ទៅ​វត្ត​ដើម្បី​សម្អាត និង​ស្រង់​ព្រះ​ជាដើម​ផងដែរ ដោយសារ​រយៈពេល​នេះ​ជា​ថ្ងៃ​ឈប់សម្រាក​។    
 
២. ប្រទេស​កម្ពុជា​គឺ «​ពី​ធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​»
 
​សម្រាប់​កម្ពុជា គឺ​គេ​ប្រើប្រាស់​ពិធីបុណ្យ​ចូលឆ្នាំថ្មី សម្រាប់​តំណាងអោយ​ពិធីបុណ្យ​ប្រពៃណី​មួយ​ដែល​ត្រូវ​ប្រារព្ធ​ឡើង​ក្រោយ​បញ្ចប់​រដូវ​ច្រូតកាត់ ហើយ​វា​ជា​ពេលដែល​ប្រជាកសិករ​ខ្មែរ​សម្រាក​ពី​ការធ្វើ​ស្រែចម្ការ​មួយរយៈ​នោះ​។ កាលពី​អំឡុង​សតវត្ស​ទី ១៣ ពិធីបុណ្យ​ចូលឆ្នាំ ប្រពៃណី​នេះ គេ​ច្រើន​រៀបចំឡើង​នៅ​ចុងខែ​វិច្ឆិការ ឬ​ដើមខែ​ធ្នូរ តែ​ក្រោយមក​នៅ​សម័យ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ គេ​ប្រារព្ធ​តាម​ខែ​ដោយ​ផ្អែកលើ​ក្រោយ​បញ្ចប់​រដូវ​ច្រូតកាត់​ជំនួស​វិញ​។​សម្រាប់រ​ដូច​ចូលឆ្នាំ​នៅ​កម្ពុជា ភាគច្រើន​គេ​នាំគ្នា​ទៅ​វត្ត​ទៅ​វ៉ា និង​នាំគ្នា​លេងល្បែង​ប្រជាប្រិយ​បុរាណ​ខ្មែរ​នៅតាម​ទីសាធារណៈ ឬ​វត្ត​អា​រ៉ា​ម​ជាដើម​។  ចំណែក​នៅផ្ទះ​ប្រជាជន​នីមួយ​គេ​តែង​សង្កេតឃើញ​មានការ​បោសសម្អាត តុបតែង​រៀបចំ បំពាក់​ភ្លើង​ព៌​ណ​លំអរ យ៉ាង​ល្អល្អះ រួមផ្សំ​ជាមួយ​គ្រឿង​ដ​ង្វា​យ​ទេព្តា និង​ផ្កា​ភ្ងី​រ ទៀនធូប សាយ​ក្លិនក្រអូប​ឈ្ងុយ គួរ​ជាទី​ទាក់ទាញ​បំផុត​។ ក្រៅពី​នេះដែរ គេ​ក៏​សង្កេតឃើញ​មានការ​រៀបចំ​ពិធីបុណ្យ​នៅតាម​វត្ត​អា​រ៉ា​ម មាន​ស្រង់​ព្រះ ពូន​ភ្នំខ្សាច់ ភ្នំស្រូវ​ជាដើម​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com