ខេត្តព្រះវិហារ រៀបចំ​សង្ក្រាន្ត នៅ​ប្រាសាទ​កោះកែរ
ជាតិ
សង្គមជាតិ
ខេត្តព្រះវិហារ រៀបចំ​សង្ក្រាន្ត នៅ​ប្រាសាទ​កោះកែរ
12, Apr 2019 , 7:19 pm        
រូបភាព
រូបភាពពី​រដ្ឋបាលខេត្ត​ព្រះវិហារ
រូបភាពពី​រដ្ឋបាលខេត្ត​ព្រះវិហារ
​ភ្នំពេញ​៖ អភិបាលខេត្ត​ព្រះវិហារ សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រៀបចំ​ព្រឹត្តិការណ៍ «​ព្រះវិហារ​សង្ក្រាន្ត​កោះកែរ​» ជា​លើក​ទី​២​។ ព្រឹត្តិការណ៍​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​១៤-១៦ ខែមេសា នៅ​បរិវេណ​ប្រាសាទ​កោះកែរ ឃុំ​ស្រយង់ ស្រុក​គូ​លេន ខេត្តព្រះវិហារ ដើម្បី​ថែរក្សា​កេ​រិ៍្ត​មរតក​ខ្មែរ​ដែល​បាន​បន្សល់ទុក​។

 
​លោក សំ លាង​ទ្រី អនុប្រធាន​រៀបចំ​ព្រឹត្តិការណ៍ «​ព្រះវិហារ​ស​ង្រា្ក​ន្ត​កោះកែរ​» បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គោលបំណង​ដែល​ខេត្តព្រះវិហារ​រៀបចំ​ព្រឹត្តិការណ៍​នេះ គឺ​ក្នុងន័យ​ជួយ​ផ្សព្វផ្សាយ​សម្បត្តិ​វប្បធម៌​ជាតិ និង​បង្ហាញ​ពី​ភាព​រីកចម្រើន​របស់​ខេត្តព្រះវិហារ​។ លោក សំ លាង​ទ្រី យល់ថា ព្រឹ​ត្តិ្ក​ការណ៍​នេះ អាចរួមចំណែក​អភិរក្ស​ប្រាសាទ​កោះកែរ​។ «​មូលហេតុ​ដែល​យើង​រៀបចំ​សង្ក្រាន្ត​នៅ​ប្រាសាទ​កោះកែរ គឺ​យើង​មាន​គោលបំណង​ធំ​គឺ​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន​ស្គាល់ ដោយសារ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មានបំណង​ដាក់​ប្រាសាទ​កោះកែរ​នេះ​ទៅជា​បេតិកភណ្ឌ​ពិភពលោក​នា​រយៈពេល​ខាងមុខ​នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សំ លាង​ទ្រី​។ 


រូបភាពពី​ លោក សំ លាងទ្រី​ អនុប្រធាន​ទទូល​បន្ទុក​រៀបចំ​ព្រឹត្តិការណ៍«ព្រះវិហារសង្រ្កាន្ត​កោះ​កែរ»
 
​បើតាម​អនុប្រធាន​រៀបចំ​ព្រឹត្តិការណ៍​«​ព្រះវិហារ​ស​ង្រា្ក​ន្ត​កោះកែរ​» ប្រាសាទ​កោះកែរ គឺជា​ប្រាសាទ​ដែលមាន​ទី​ឆ្លា​ធំ​ទូលាយ​ដែល​ងាយស្រួល​ក្នុងការ​បង្កើត​ផ្ទាំងទស្សនីយភាព​សប្បាយៗ​ដូចជា ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​គ្រប់​ប្រភេទ​, ការ​រាំ​កម្សាន្ត​, កម្មវិធី​ប្រគុំ​តន្ត្រី​, ល្បែង​វៃ​ខែល និង​ទម្រង់​សិល្បៈ​បែប​បុរាណ​ដែល​សម្តែង​ដោយ​ជនជាតិភាគតិច និង​មាន​បទ​ចម្រៀង​ដែល​ទាក់ទង​នឹង​ខេត្តព្រះវិហារ​។ 
 
«​ព្រះវិហារ​សង្ក្រាន្ត​កោះកែរ​» ជា​ព្រឹត្តិការណ៍​ដែល​បានរៀបចំ​ជា​ទ្រង់ទ្រាយ​ធំ​អស់​រយៈពេល​ឆ្នាំ​២​ហើយ ដោយ​ឆ្នាំមុន មាន​អ្នកចូលរួម​ប្រមាណ​ជិត​១​ម៉ឺន​នាក់ សម្រាប់​ឆ្នាំនេះ​ផងដែរ លោក សំ លាង​ទ្រី សង្ឃឹមថានឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅ​ចូលរួម​កាន់តែ​ច្រើនជាង​មុន​៕ 
 

Tag:
 សង្ក្រាន្ត​
 ​ប្រាសាទ​កោះកែរ
© រក្សាសិទ្ធិដោយ thmeythmey.com