អន្តរជាតិ
តើទន្លេមេគង្គដែលជាបេះដូងនៃតំបន់អាស៊ីអាគ្នេយ៍ដីគោកហូរកាត់ប៉ុន្មានប្រទេស?
× ចំណុចផ្តើមពីប្រទេសចិនទៅកាន់វៀតណាម ទន្លេមេគង្គ អាចចាត់ទុកបានថាជាបេះដូងនៃតំបន់អាស៊ីអាគ្នេយ៍ដីគោក។ លាតសន្ធឹងប្រវែង៤៩០៨គីឡូម៉ែត្រ ទន្លេមេគង្គ គឺជាទន្លេធំបំផុតលំដាប់ទី១២ក្នុងពិភពលោក និងលំដាប់លេខ៧ក្នុងតំបន់អាស៊ី។ ទន្លេដ៏វែងនេះ ហូរកាត់ចំនួន៦ប្រទេស រួមមាន ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។
ទឹកទន្លេមេគង្គហូរធ្លាក់ពីខ្ពង់រាបទីបេ ឆ្លងតាមខេត្តយូណានក្នុងតំបន់ជួរភ្នំ Hengduan។ ក្រោយហូរផុតប្រទេសចិន ទឹកទន្លេមេគង្គបង្កើតជាព្រំដែនរវាងឡាវ និងមីយ៉ាន់ម៉ា ដែលមានប្រវែងប្រមាណ ៩៩គីឡូម៉ែត្រ។
ក្រោយមក ទន្លេនេះក៏បង្កើតព្រំដែនមួយផ្សេងទៀតរវាងថៃ និងឡាវ និងហូរធ្លាក់ទៅក្នុងប្រទេសឡាវប្រវែង ៤០២គីឡូម៉ែត្រ។ សម្រាប់លំហូរទឹកនេះ វាមានល្បឿនលឿន និងជ្រៅ ទោះបីជាក្នុងរដូវប្រាំងក៏ដោយក្តី ដែលអំណោយផលសម្រាប់ប្រទេសឡាវ។
បន្ទាប់មកទៀត ទឹកទន្លេមេគង្គនេះ ហូរកាត់ប្រទេសឡាវ និងថៃ ដែលបង្កើតព្រំដែនរវាងប្រទេសទាំងពីរជាថ្មី មុននឹងទឹកហូរទៅដល់រដ្ឋធានីវៀងចន្ទន៍របស់ឡាវ។ នៅផ្នែកខាងក្រោមនៃប្រទេសឡាវ ទឹកទន្លេមេគង្គក្លាយជាធំទូលាយជាងមុន ដ្បិតវាហូរទៅលាយលំជាមួយទន្លេមួយទៀតឈ្មោះថា ម៉ន (Mun) មុននឹងហូរទៅដល់ប្រទេសកម្ពុជា។
ក្នុងប្រទេសកម្ពុជា ទន្លេមេគង្គ ទទួលយកទឹកពីទន្លេសាប និងហូរឆ្លងកាត់រាជធានី ភ្នំពេញនៃប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសវៀតណាម។ ទៅដល់ប្រទេសវៀតណាម ទឹកទន្លេមេគង្គ មានល្បឿនយឺត និងបែកចេញជាផ្លូវទឹកតូចៗ។ ចុងក្រោយ វាហូរចូលទៅក្នុងសមុទ្រចិនខាងត្បូង៕
អត្ថបទដកស្រង់ចេញពីវេបសាយ avalonwaterways.com
© រក្សាសិទ្ធិដោយ thmeythmey.com